អធិប្បាយ អាហារប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 105

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងអាហារប្បច្ចយនិទ្ទេសដូចតទៅ ឱជាក្នុងរូបដែលកើតក្នុងសន្តតិ ៤ ឈ្មោះថា អាហារ ក្នុងបទថា កពឡីការោ អាហារោ ។ ព្រោះអាហារនោះ បុគ្គលធ្វើឲ្យជាពំនូតហើយ លេបចូលទៅបុណ្ណោះ ទើបធ្វើកិច្ចនៃអាហារបាន ដែលនៅខាងក្រៅ មិនធ្វើ កិច្ចនៃអាហារឡើយ ហេតុនោះ ទើបព្រះមានព្រះភាគមិនត្រាស់ថា អាហារោ ត្រាស់ថា កពឡីការោ អាហារោ ។ ម្យ៉ាងទៀត បទថា កពឡីការោ នេះ ត្រឹមតែជាឈ្មោះនៃអាហារបុណ្ណោះ ព្រោះជាវត្ថុដែលបុគ្គលគប្បីធ្វើឲ្យ ជាពំនូតហើយ បរិភោគ ។ អាហារ គឺផស្សៈ ចេតនា និងវិញ្ញាណ ឈ្មោះ ថា អរូបិនោ អាហារា ។ រូបដែលមានកម្មជាសមុដ្ឋាន ព្រះមានព្រះភាគ ទ្រង់កាន់យកហើយ ក្នុងពាក្យនេះថា តំ សមុដ្ឋានានំ សមដូចព្រះមាន ព្រះភាគត្រាស់ក្នុងបញ្ញាវារៈថា ក្នុងខណៈនៃបដិសន្ធិ ពួកវិបាកាព្យាកតាហារ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធ និងពួកកដត្តារូប ដោយអាហារប្បច្ច័យ ដូច្នេះ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ អាហារប្បច្ច័យនេះ ដោយសង្ខេប បានដល់ ធម៌ ៤ យ៉ាងបុណ្ណោះ គឺកពឡិង្ការាហារ ផស្សាហារ ចេតនាហារ និងវិញ្ញាណាហារ ។ ក្នុង អាហារ ៤ យ៉ាងនោះ នាមអាហារដ៏សេស ៣ វៀរកពឡិង្ការាហារ ពោល ដោយអំណាចនៃជាតិ ចែកបាន ៤ ជាតិ ដោយជាកុសល អកុសល វិបាក ។ និងកិរិយា ។ ពោលដោយប្រភេទនៃភូមិ នាមអាហារទាំងនេះ ចែកបានច្រើនយ៉ាង គឺកុសល ចែកបាន ៤ ភូមិ អកុសល ១ ភូមិ វិបាក ៤ ភូមិ កិរិយា ៣ ភូមិ ។ ឯកពឡិង្ការាហារ ដោយជាតិ ជាអព្យាកតៈ ដោយភូមិ ជាកាមាវចរតែម្យ៉ាង ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយប្រការ ផ្សេងៗ ក្នុងអាហារប្បច្ច័យនេះ ដូចពោលមកហើយ ។