អភិធម្មបិដក ឥ្រន្ទិយប្បច្ចយ
ក្បាលទី 76 · ទំព័រ 108
ឥន្ទ្រិយប្បច្ច័យ ពាក្យថា ឥន្ទ្រិយប្បច្ច័យ បានដល់ ចក្ខុន្ទ្រិយ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយ ឥន្ទ្រិយប្បច្ច័យ សោត្រិន្ទិយ ជាបច្ច័យនៃសោតវិញ្ញាណធាតុផង នៃ ពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយឥន្ទ្រិយប្បច្ច័យ ឃាន្រិន្ទិយ ជាបច្ច័យនៃឃានវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយ ឃានវិញ្ញាណធាតុនោះផង ដោយឥន្ទ្រិយប្បច្ច័យ ជិវ្ញ្រិន្ទិយ ជាបច្ច័យនៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយ ឥន្ទ្រិយប្បច្ច័យ កាយ្រិន្ទិយ ជាបច្ច័យនៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិត្រិន្ទិយ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយឥន្ទ្រិយប្បច្ច័យ ពួកឥន្ទ្រិយ ដែលមិនមានរូប ជាបច្ច័យនៃសម្បយុត្តធម៌ផង នៃរូបទាំងឡាយដែលកើត អំពីសម្បយុត្តធម៌នោះផង ដោយឥន្ទ្រិយប្បច្ច័យ ។