អធិប្បាយ ឥ្រន្ទិយប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងឥន្ទ្រិយប្បច្ចយនិទ្ទេសដូចតទៅ បទថា ចក្ខ្រុន្ទិយំ បានដល់ ឥន្ទ្រិយ គឺចក្ខុ ។ បទថា ឥន្ទ្រិយប្បច្ចយេន សេចក្តីថា ចក្ខុន្ទ្រិយជាដើមនោះ ខ្លួនឯងកើតមុនហើយ ជាបច្ច័យដល់ អរូបធម៌ តាំងអំពីកើត រហូតដល់រលត់ ដោយឥន្ទ្រិយប្បច្ច័យ ។ ក្នុង សោត្រិន្ទិយជាដើម ក៏ន័យនេះដូចគ្នា ។ អរូបជីវិត្រិន្ទិយ ព្រះមានព្រះភាគ ក៏ទ្រង់សង្គ្រោះចូលក្នុងពាក្យនេះថា ឥន្ទ្រិយដែលមិនមានរូប ។ ក្នុងបទថា តំសមុដ្ឋានានំ នេះ ទ្រង់សង្គ្រោះសូម្បីកដត្តារូប ដោយន័យដែលពោល ហើយខាងដើម សមដូចទ្រង់ត្រាស់ក្នុងបញ្ញាវារៈថា ក្នុងខណៈនៃបដិសន្ធិ ពួកវិបាកាព្យាកតឥន្ទ្រិយ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធ និងពួកកដត្តារូប ដោយឥន្ទ្រិយប្បច្ច័យ ដូច្នេះ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះ បុណ្ណេះ ។ ឥន្ទ្រិយប្បច្ច័យនេះ គឺឥន្ទ្រិយ ២០ វៀរឥត្ថ្រិន្ទិយ និងបុរិស្រិន្ទិយ ។ ពិតហើយ ឥត្ថ្រិន្ទិយ និងបុរិស្រិន្ទិយ ជាកំណើតនៃភេទស្ត្រី និងភេទ បុរសក៏ពិត តែក្នុងកាលដែលជាកលលៈជាដើម កាលឥត្ថ្រិន្ទិយ និងបុរិស្រិន្ទិយទាំងនោះមាន ក៏គង់មិនសម្រេចភាពជាឥន្ទ្រិយប្បច្ច័យដល់ភេទស្ត្រី និងភេទបុរសទាំងនោះ ព្រោះភេទស្រី និងភេទប្រុសមិនទាន់មានផង មិនជា ឥន្ទ្រិយប្បច្ច័យដល់ធម៌ដទៃផង ។ ពិតហើយ ធម៌ដែលជាឥន្ទ្រិយប្បច្ច័យ និងឈ្មោះថា មិនសម្រេចភាពជាឥន្ទ្រិយប្បច្ច័យដល់ធម៌ដែលមិនបែកគ្នា ក្នុង