អធិប្បាយ ឈានប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងឈានប្បច្ច័យនិទ្ទេសដូចតទៅ បទថា ឈានង្គានិ បានដល់ អង្គឈាន ៧ គឺវិតក្កៈ វិចារៈ បីតិ សោមនស្ស ទោមនស្ស ឧបេក្ខា និងចិត្តេកគ្គតា ដែលកើតឡើងក្នុងចិត្ត ដ៏សេស វៀរទ្វិបញ្ចវិញ្ញាណចិត្ត ១០ ព្រោះពួកនៃវិញ្ញាណ ៥ ត្រឹមតែជា ការធ្លាក់ទៅ ( នៃចិត្តក្នុងអារម្មណ៍ ) ឧបេក្ខា សុខ និងទុក្ខ សូម្បីមាននៅក្នុង ចិត្តទាំងនោះ ព្រះមានព្រះភាគ ទ្រង់ក៏មិនលើកឡើងសម្តែងថា ជាអង្គ ឈាន ព្រោះមិនមានការចូលទៅសម្លឹងអារម្មណ៍ ។ បណ្តាអង្គឈានទាំងនោះ អង្គឈានក្នុងអហេតុកចិត្តដ៏សេស ព្រះមានព្រះភាគ ទ្រង់ក៏មិនលើកឡើង សម្តែង ( ថាជាអង្គឈាន ) ដូចគ្នា ព្រោះត្រូវកាត់ផ្តាច់ទៅហើយ តែ ក្នុងការប្រមូលធម៌ក្នុងអធិការនេះ ទ្រង់បានលើកឡើងសម្តែងផងដែរ ។ ក្នុងបទថា តំសមុដ្ឋានានំ នេះ អ្នកសិក្សាគប្បីជ្រាបថា ព្រះមាន ព្រះភាគ ទ្រង់សង្គ្រោះយកកដត្តារូប សមដូចទ្រង់ត្រាស់ក្នុងបញ្ញាវារៈថា ក្នុងខណៈនៃបដិសន្ធិ ពួកអង្គឈានដែលជាវិបាកាព្យាកតៈ ជាបច្ច័យនៃពួកស ម្បយុត្តក្ខន្ធ និងពួកកដត្តារូបដោយឈានប្បច្ច័យ ដូច្នេះ ។ នេះជាពាក្យ អធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ ឈានប្បច្ច័យ គឺអង្គឈាន ៧ ចែកដោយប្រភេទនៃជាតិ មាន ៤ គឺ កុសល អកុសល វិបាក និងកិរិយា ។ ពោលដោយអំណាចនៃភូមិទៀត ចែកបាន ១២ ភូមិ គឺកុសល ៤ អកុសល ១ វិបាក ៤ កិរិយា ៣ ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយប្រការផ្សេងៗ ក្នុង ឈានប្បច្ច័យ ដូចពោលមកហើយនេះ ។ ក្នុងឈានប្បច្ច័យ ដែលចែកចេញយ៉ាងនេះ អង្គឈានដែលជាកុសល ទាំង ៤ ភូមិ ជាបច្ច័យដល់ធម៌ដែលសម្បយុត្ត និងចិត្តសមុដ្ឋានរូប ក្នុង បញ្ចវោការភព ដោយឈានប្បច្ច