អធិប្បាយ មគ្គប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងមគ្គប្បច្ច័យនិទ្ទេសដូចតទៅ បទថា មគ្គង្គានិ បានដល់ អង្គមគ្គ ១២ នេះ គឺបញ្ញា វិតក្ក សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ វីរិយៈ សតិ សមាធិ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ ដែលកើតឡើងក្នុងចិត្តដ៏សេស វៀរ អហេតុកចិត្តុប្បាទ ។ ព្រះមានព្រះភាគ ទ្រង់មិនលើកអង្គមគ្គក្នុងអហេតុកចិត្ត ជាមគ្គប្បច្ច័យ ព្រោះភាពជាមគ្គ ជាធម៌កើតខាងក្រោយនៃហេតុ ។ ទ្រង់ សង្គ្រាះកដត្តារូបក្នុងបទថា តំសមុដ្ឋានានំ នេះ ។ សមដូចទ្រង់ត្រាស់ ក្នុងបញ្ញាវារៈថា ក្នុងខណៈនៃបដិសន្ធិ ពួកអង្គមគ្គដែលជាវិបាកាព្យាកតៈ ជាបច្ច័យនៃពួកសម្បយុត្តក្ខន្ធ និងពួកកដត្តារូប ដោយមគ្គប្បច្ច័យ ដូច្នេះ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ មគ្គប្បច្ច័យនេះ បានដល់ អង្គមគ្គ ១២ ចែកដោយប្រភេទនៃជាតិ មាន ៤ មានកុសលជាតិជាដើម ចែកដោយភូមិ បាន ១២ ភូមិ មាន កាមាវចរភូមិជាភូមិ ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយ ប្រការផ្សេងៗ ដូចពោលមកហើយ ។ ក្នុងមគ្គប្បច្ច័យ ដែលចែកបានយ៉ាងនេះ អង្គមគ្គដែលជាកុសលទាំង ៤ ភូមិ ជាបច្ច័យដល់ធម៌ដែលសម្បយុត្ត និងដល់ចិត្តសមុដ្ឋានរូបក្នុង បញ្ចវោការភព ដោយមគ្គប្បច្ច័យ ។ អង្គមគ្គដ៏សេស វៀរអង្គមគ្គដែលជា រូបាវចរ ជាបច្ច័យដល់ធម៌ដែលសម្បយុត្តក្នុងអរូបភព ដោយមគ្គប្បច្ច័យ ។ អធិប្បាយទាំងអស់ លោកឲ្យពិស្តារហើយ ដូចក្នុងឈានប្បច្ច័យ ។ អ្នកសិក្សា គប្បីជ្រាបវិនិច្ឆ័យ ដោយធម៌ដែលជាបច្ចយុប្បន្ន ក្នុងមគ្គប្បច្ច័យនេះ ដូចពោលមកហើយនោះឯង ។