អធិប្បាយ សម្បយុត្តប្បច្ចយនិទ្ទេស
ក្បាលទី 76 · ទំព័រ 119
អ ធិ ឬ ( ា យ បាលីក្នុងសម្បយុត្តប្បច្ចយនិទ្ទេសមានអត្ថភ្លឺច្បាស់ហើយ ។ ឈ្មោះថា សម្បយុត្តប្បច្ច័យនេះ ពោលដោយសង្ខេប បានដល់ អរូបក្ខន្ធ ទាំងអស់ ។ ដោយប្រភេទ ចែកបានច្រើនយ៉ាង គឺដោយជាតិ មានកុសលជាតិជាដើម ដោយភូមិ មានកាមាវចរភូមិជាដើម ។ អ្នកសិក្សាគប្បីជ្រាប វិនិច្ឆ័យ ដោយការចែកដោយប្រការផ្សេងៗ ក្នុងសម្បយុត្តប្បច្ច័យនេះ ដូច ពោលមកហើយ ។ ក្នុងសម្បយុត្តប្បច្ច័យ ដែលចែកហើយយ៉ាងនេះ បណ្តាកុសលក្ខន្ធ ទាំង ៤ ភូមិ ខន្ធ ១ ជាបច្ច័យដល់ខន្ធ ៣ ( ដោយសម្បយុត្តប្បច្ច័យ ) ខន្ធ ៣ ជាបច្ច័យដល់ខន្ធ ១ ខន្ធ ២ ជាបច្ច័យដល់ខន្ធ ២ ។ កុសលក្ខន្ធ ទាំងអស់ជាបច្ច័យដល់គ្នានិងគ្នា ដោយសម្បយុត្តប្បច្ច័យ ដោយប្រការដូច្នេះ ក្នុងអកុសលក្ខន្ធ វិបាកក្ខន្ធ និងកិរិយាខន្ធក៏ន័យនេះដូចគ្នា ។ អ្នកសិក្សា គប្បីជ្រាបវិនិច្ឆ័យ ដោយធម៌ដែលជាបច្ចយុប្បន្ន ក្នុងសម្បយុត្តប្បច្ច័យនេះ ដូចពណ៌នាមកហើយនោះឯង ។