អធិប្បាយ វិប្បយុត្តប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 121

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងវិប្បយុត្តប្បច្ចយនិទ្ទេស ដូចតទៅ បទថា រូបិនោ ធម្មា អរូបីនំ គប្បីជ្រាបដោយអំណាចហទយវត្ថុ និង ចក្ខ្រុន្ទិយជាដើមមុនៗ ។ ពិតហើយ ក្នុងរូបធម៌ ៦ ចំណែកនេះឯងជា វិប្បយុត្តប្បច្ច័យដល់អរូបក្ខន្ធ ។ សូម្បីធម៌ដែលជាអារម្មណ៍ មានរូបាយតនៈ ជាដើម ជាវិប្បយុត្តគ្នា ( ជាមួយនឹងចក្ខាយតនៈជាដើម ) ក៏ពិត តែមិន ចាត់ជាវិប្បយុត្តប្បច្ច័យ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមិនមានការទាក់ទងក្នុងរឿង សម្បយោគ ។ អរូបក្ខន្ធទាំងឡាយកើតឡើង ដូចចេញមកអំពីខាងក្នុងនៃរូប ដែលជាទីអាស្រ័យ មានចក្ខុបសាទជាដើម ទើបការជាប់ជំពាក់ក្នុងចក្ខុបសាទ ជាដើមនេះមាន ទោះជាអរូបក្ខន្ធទាំងនោះសម្បយុត្ត ឬវិប្បយុត្តជាមួយ ចក្ខុបសាទជាដើមនោះក៏ដោយ ។ ឯធម៌ដែលជាអារម្មណ៍ រមែងត្រឹមតែ ជាអារម្មណ៍នៃចិត្តដែលកើតឡើង ព្រោះអាស្រ័យវត្ថុរូបបុណ្ណោះ ព្រោះហេតុ នោះ ទើបការសម្ពន្ធនៃសម្បយោគ ក្នុងចក្ខុបសាទជាដើមនោះ មិនមាន ។ រូបាយតនៈជាដើមនោះ មិនចាត់ជាវិប្បយុត្តប្បច្ច័យ ព្រោះមិនមានការជាប់ទាក់ទង ក្នុងរឿងសម្បយោគ ដោយប្រការដូច្នេះ ។ អ្នកសិក្សាគប្បីជ្រាប វិប្បយុត្តប្បច្ច័យនេះ ក្នុងហទយវត្ថុជាដើមផងដែរ សមដូចព្រះមានព្រះភាគ ត្រាស់ក្នុងបញ្ញាវារៈថា វត្ថុជាបច្ច័យនៃពួកកុសលក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ ។ វត្ថុជាបច្ច័យនៃពួកអកុសលក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ ។ ចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ សោតាយតនៈ … ឃានាយតនៈ … ជិវ្ហាយតនៈ … កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុជាបច្ច័យនៃពួកវិបាកាព្យាកតក្ខន្ធ និងពួកកិរិយាព្យាកតក្ខន្ធ