អធិប្បាយ អត្ថិប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 127

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងអត្ថិប្បច្ច័យនិទ្ទេសដូចតទៅ ព្រះមានព្រះភាគ ទ្រង់សម្តែងអត្ថិប្បច្ច័យដោយអំណាចនៃសហជាត ដោយបទថា ចត្តារោ ខន្ធា ជាដើម ទ្រង់សម្តែងអត្ថិប្បច្ច័យដោយអំណាច នៃបុរេជាត ដោយបទថា ចក្ខាយតនំ ជាដើម ។ ក្នុងបទថា យំ រូបំ និស្សាយ នេះ ទ្រង់សម្តែងអត្ថិប្បច្ច័យដោយអំណាចធម៌ដែលជាសហជាត និងបុរេជាត ។ បាលីនេះមកហើយ ដោយអំណាចអត្ថិប្បច្ច័យ នៃធម៌ដែល ជាសហជាតផង បុរេជាតផង ដោយប្រការដូច្នេះ ។ ក្នុងបញ្ញាវារៈ បាន អត្ថិប្បច្ច័យ ដោយអំណាចនៃអាហារ និងឥន្ទ្រិយ ដែលជាបច្ឆាជាតផង ព្រោះព្រះបាលីមកហើយ ដោយអំណាចធម៌ទាំងនេះ គឺសហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ ។ តែក្នុងទីនេះ ព្រះមានព្រះភាគ ទ្រង់ទេសនា ដោយអំណាចនៃធម៌ដែលមានចំណែកសេសសល់ ។ នេះជាពាក្យអធិប្បាយ ព្រះបាលីក្នុងទីនេះបុណ្ណេះ ។ ឈ្មោះថា អត្ថិប្បច្ច័យនេះ មាន ២ យ៉ាង គឺដោយអញ្ញមញ្ញៈ និងមិន មែនអញ្ញមញ្ញៈ ។ ក្នុង ២ យ៉ាងនោះ អត្ថិប្បច្ច័យដែលជាអញ្ញមញ្ញៈ មាន ៣ យ៉ាង គឺអរូបជាមួយអរូប រូបជាមួយរូប រូប និងអរូប ជាមួយរូប និង អរូប ។ ពិតហើយ ក្នុងពាក្យនេះថា ខន្ធ ៤ ជាអត្ថិប្បច្ច័យដល់អរូប ព្រះមាន ព្រះភាគត្រាស់ដល់អរូប ជាបច្ច័យដល់រូបក្ខន្ធ ដោយអំណាចការកើតឡើង នៃចិត្តទាំងអស់ ។ ក្នុងបទថា ចត្តារោ មហាភូតា ត្រាស់ដល់រូបជា បច្ច័យដល់រូប ដោយអំណាចការបន្តនៃរូបទាំងអស់ ។ ក្នុងបទនេះថា ឱក្កន្តិក្ខណេ នាមរូបំ ត្រាស់ដល់រូប និងអរូប ជាមួយរូប និងអរូប ជាបច្ច័យ ដល់គ្នានិងគ្នា ដោយអំណាចនៃខន្ធដែលធ្វើបដិសន្ធិកិច្ច និងវត្ថុរូប ។ អត្ថិប្បច្ច័យដែលមិនមែនអញ្ញមញ្ញៈ មាន ៣ យ៉ាង គឺអរូប ជាអត្ថិប្បច្ច័យ