អធិប្បាយ នត្ថិប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងនត្ថិប្បច្ច័យនិទ្ទេសដូចតទៅ បទថា សមនន្តរនិរុទ្ធា គឺជាធម៌ដែលមិនមានរវាងចន្លោះ ដោយ ចិត្តុប្បាទដទៃ រលត់ទៅដោយលំដាប់ដោយល្អ ។ បទថា បដុប្បន្នានំ បាន ដល់ កើតឡើងចំពោះមុខ ។ ដោយបទនេះ ព្រះមានព្រះភាគ រមែងញ៉ាំង ភាពដែលនត្ថិប្បច្ច័យ ជានត្ថិប្បច្ច័យ ព្រោះអត្ថថា ឲ្យឱកាសដល់ធម៌ដែល កើតក្រោយប្រព្រឹត្តទៅ ។ ពិតហើយ កាលធម៌ដែលកើតមុន មិនឲ្យឱកាស ដល់ធម៌ដែលកើតក្រោយប្រព្រឹត្តទៅ ដោយអំណាចការដែលខ្លួនឯងរលត់ ទៅ ភាពដែលធម៌ខាងក្រោយនោះ នឹងកើតឡើងចំពោះមុខ មិនគប្បីមាន ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ ពាក្យដ៏សេសទាំងអស់ អ្នកសិក្សាគប្បីជ្រាបតាមន័យដែលខ្ញុំពោលហើយ ក្នុងអនន្តរប្បច្ច័យនោះឯង ។ ពិតហើយ លក្ខណៈនៃបច្ច័យបុណ្ណោះ ជាការប្លែកគ្នាក្នុងរវាងអនន្តរប្បច្ច័យ និងនត្ថិប្បច្ច័យនេះ តែការផ្សេងគ្នានៃបច្ច័យ និងបច្ចយុប្បន្ន មិន មានឡើយ ។ ម្យ៉ាងទៀត បច្ច័យទាំង ២ នោះ ព្រះមានព្រះភាគ ទ្រង់ សម្តែងបច្ច័យ និងបច្ចយុប្បន្នដោយសរុប ដោយន័យថា ចក្ខុវិញ្ញាណធាតុក្តី ពួកធម៌ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះក្តី ជាបច្ច័យនៃមនោធាតុផង ដូច្នេះជាដើម ។ ក្នុងទីនេះ ទ្រង់សម្តែងធម៌ទាំងអស់នោះ ដោយទួទៅ ដោយ អំណាចការរលត់ទៅ និងការកើតឡើងថា ពួកចិត្តចេតសិកធម៌ ដែលរលត់ ក្នុងលំដាប់ស្មើ ជាបច្ច័យនៃពួកចិត្តចេតសិកធម៌ ជាបច្ចុប្បន្ន ដូច្នេះ ។