អធិប្បាយ វិគតប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 135

ក្នុងវិគតប្បច្ចយនិទ្ទេស បទថា សមនន្តរវិគតា គឺប្រាស ទៅដោយលំដាប់ដោយល្អ ។ ដោយបទនេះ ព្រះមានព្រះភាគ ទ្រង់ សម្តែងថា វិគតប្បច្ច័យ ជាបច្ច័យដោយភាវៈដែលខ្លួនឯងប្រាសទៅ ។ នត្ថិប្បច្ច័យ និងវិគតប្បច្ច័យនេះ ផ្សេងគ្នាត្រឹមតែព្យញ្ជនៈបុណ្ណោះ អត្ថ មិនផ្សេងគ្នាឡើយ ។