បច្ចយនិទ្ទេសបកិណ្ណកវិនិច្ឆយកថា
ដើម្បីឲ្យជាក់ច្បាស់ក្នុងការប្រព្រឹត្តទៅនៃញាណ ក្នុងបច្ច័យ ២៤ នេះ ដែលព្រះមានព្រះភាគទ្រង់សម្តែងហើយ ទាំងដោយឧទ្ទេស និងនិទ្ទេសដូច ពណ៌នាមកហើយ ឥឡូវនេះ អ្នកសិក្សា គប្បីជ្រាបបកិណ្ណកវិនិច្ឆ័យ ដោយ អំណាចបទទាំង ១០ នេះ គឺដោយភាវៈដែលធម៌ច្រើនយ៉ាង ជាបច្ច័យ តែមួយ ១ ដោយភាវៈដែលធម៌តែមួយ ជាបច្ច័យច្រើនយ៉ាង ១ ដោយ ភាវៈដែលបច្ច័យតែមួយ ជាបច្ច័យបានច្រើនយ៉ាង ១ ដោយបច្ច័យដែលជា សភាគៈ ១ ដោយបច្ច័យដែលជាវិសភាគៈ ១ ដោយបច្ច័យដែលជាគូ ១ ដោយជាជនកប្បច្ច័យ និងអជនកប្បច្ច័យ ១ ដោយបច្ច័យដែលចូលជាមួយ ធម៌បានទាំងអស់ និងមិនបានទាំងអស់ ១ ដោយការកំណត់ជាដើមថា រូប ជាបច្ច័យដល់រូបជាដើម ១ ដោយការចែកដោយភព ១ ។ ក្នុង ១០ យ៉ាងនោះ ពាក្យថា ដោយភាវៈដែលធម៌ច្រើនយ៉ាង ជាបច្ច័យ តែមួយ សេចក្តីថា ធម៌ច្រើនយ៉ាង ជាបច្ច័យដោយភាពតែមួយ ក្នុង បច្ច័យ ២៣ ដ៏សេសនេះ វៀរកម្មប្បច្ច័យទាំងនេះ ។ ឯកម្មប្បច្ច័យ ជា ចេតនាធម៌បុណ្ណោះ ។ អ្នកសិក្សា គប្បីជ្រាបវិនិច្ឆ័យ ដោយភាវៈដែលធម៌ ច្រើនយ៉ាង ជាបច្ច័យតែមួយ ក្នុងអធិការនេះបុណ្ណេះ ។ ពាក្យថា ដោយភាវៈដែលធម៌តែមួយ ជាបច្ច័យច្រើនយ៉ាង សេចក្តី ថា ក្នុងហេតុប្បច្ច័យ ធម៌ ១ គឺអមោហៈ មិនត្រឹមតែជាបុរេជាតប្បច្ច័យកម្ម ប្បច្ច័យ អាហារប្បច្ច័យ ឈានប្បច្ច័យបុណ្ណោះទេ តែជាបច្ច័យដោយ អំណាចបច្ច័យ ២០ ដ៏សេសផងដែរ ។ អលោភៈ និងអទោសៈ មិនជា ឥន្ទ្រិយប្បច្ច័យ និងមគ្គប្បច្ច័យ តែជាបច្ច័យដោយអំណាចបច្ច័យ ១៨ ដ៏សេស ។ លោភៈ មោហៈ មិនជាវិបាកប្បច្ច័យ តែជាបច្ច័យដោយ អំណាចបច្ច័យ ១៧ ដ៏សេស ។ ទោសៈ មិនជាអធិបតិប្បច្ច័យ តែជាបច្ច័យ ដោយអំណាចបច្ច័យ ១៦ ដ៏សេស ។ ក្នុងអារម្មណប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក