អដ្ឋកថាបច្ចយានុលោម

ក្បាលទី 76 · ទំព័រ 169

បុច្ឆាវារៈ ៣ បច្ចយានុលោម [ ២៦-៣៥ ] ពាក្យថា តិកប្បដ្ឋានំ ទុកប្បដ្ឋានំ ។ បេ ។ ទុកទុកប្បដ្ឋានំ នេះ ព្រះមានព្រះភាគ ត្រាស់ក្នុងបដ្ឋានមហាបករណ៍ ដែលជាទីរួមនៃ សមន្តប្បដ្ឋាន ២៤ ដោយអំណាចតិកប្បដ្ឋានជាដើម បណ្តាបដ្ឋានទាំងឡាយ មានអនុលោមប្បដ្ឋានជាដើម ដូចពោលមកហើយ ដោយទ្រង់អាស្រ័យ តិកប្បដ្ឋានជាដើមទាំងឡាយណា ពង្រីកសេចក្តីតិកប្បដ្ឋានជាដើមទាំងឡាយ នោះ ទ្រង់ចែកបដ្ឋានទាំងនោះ មានតិកប្បដ្ឋានជាដើម ដោយអំណាចបច្ច័យ ទាំងឡាយណា កាលទ្រង់សម្តែងចំពោះបច្ច័យទាំងនោះ មិនពឹងផ្អែកដល់ តិកប្បដ្ឋានជាដើមនោះ ទាំងដោយឧទ្ទេស និងនិទ្ទេស ដោយវារៈ ពោលគឺ ការចែកបច្ច័យ ដោយការតាំងមាតិកាមុនហើយ ព្រោះព្រះអង្គទ្រង់អាស្រ័យ តិកប្បដ្ឋានជាដើមទាំងឡាយណា ទើបត្រាស់ពាក្យថា តិកប្បដ្ឋាន ទុកប្បដ្ឋាន ។ បេ ។ ទុកទ្ទុកប្បដ្ឋាន ដូច្នេះ ឥឡូវនេះ ដើម្បីសម្តែងតិកប្បដ្ឋានជាដើម នោះឲ្យពិស្តារ ដោយអំណាចបច្ច័យទាំងឡាយនេះ ទើបទ្រង់អាស្រ័យតិកៈ និងទុកៈនីមួយៗ ចងទេសនាដោយមហាវារៈ ៧ ។ ឈ្មោះនៃមហាវារៈ ទាំង ៧ នោះ គឺបដិច្ចវារៈ សហជាតវារៈ បច្ចយវារៈ និស្សយវារៈ សំសដ្ឋវារៈ សម្បយុត្តវារៈ និងបញ្ញាវារៈ ។ បណ្តាវារៈ ៧ នោះ វារៈ ដែលព្រះមានព្រះភាគត្រាស់ដោយព្រះតម្រាស់ថា បដិច្ច ដូចពាក្យថា កុសលំ ធម្មំ បដិច្ច កុសលោ ធម្មោ ជាដើម ឈ្មោះថា បដិច្ចវារៈ ។ បើទ្រង់ត្រាស់ដោយអំណាចព្រះតម្រាស់ថា សហជាតោ ដូចពាក្យ នេះថា កុសលំ ធម្មំ សហជាតោ កុសលោ ធម្ម្បោ១ ជាដើម ឈ្មោះថា សហជាតវារៈ ។ សហជាតវារៈនោះ ពោលដោយអត្ថហើយ មិនផ្សេង អំពីបដិច្ចវារៈ ដែលពោលមកមុន តែវារៈទី ១ ទ្រង់ត្រាស់ដោយអំណាច វេនេយ្យសត្វ ដែលអាចត្រាស់ដឹងដោយពាក្យថា បដិច្ច (