អដ្ឋកថាបច្ចយបច្ចនីយៈ
បច្ចយបច្ចនីយៈ ឥឡូវនេះ ដើម្បីសម្តែងបច្ចនីយប្បដ្ឋាន ទើបព្រះមានព្រះភាគ ទ្រង់ផ្តើមបទថា សិយា កុសលំ ធម្មំ បដិច្ច កុសលោ ធម្មោ ឧប្បជ្ជេយ្យ នហេតុ ប្បច្ចយា ដូច្នេះ ។ ក្នុងបច្ចនីយប្បដ្ឋាននោះ មានការរាប់ចំនួនបុច្ឆា ស្មើគ្នា នឹងអនុលោមបុច្ឆា ព្រោះហេតុនោះ ក្នុងបច្ចនីយប្បដ្ឋាននេះ ទើបព្រះមាន ព្រះភាគត្រាស់ថា អ្នកសិក្សាគប្បីអធិប្បាយនហេតុប្បច្ច័យ ក្នុងបច្ចនីយប្បដ្ឋាន ដូចអធិប្បាយហេតុប្បច្ច័យ ក្នុងអនុលោមប្បដ្ឋាន ហើយត្រាស់ ក្នុងទីបំផុតទៀតថា គប្បីអធិប្បាយ ឯកមូលកៈ ទុមូលកៈ តិមូលកៈ ចតុម្មូលកៈ រហូតដល់តេវីសតិមូលកៈនៃបទនីមួយៗ ក្នុងបច្ចនីយប្បដ្ឋាន ដូចក្នុងអនុលោមប្បដ្ឋាន ។ ពាក្យនេះថា តេវីសតិមូលកៈ ក្នុងអធិការនេះ ត្រាស់សំដៅដល់ ទុមូលកប្បដ្ឋានបុណ្ណោះ ឯសព្វមូលកន័យក្នុងទីបំផុត បានដល់ ចតុវីសតិមូលកន័យនោះឯង ។ ន័យទាំងនោះ ទ្រង់សង្ខេប ដូច្នេះ ។ ព្រះបាលីនេះថា តិកញ្ច បដ្ឋានវរំ ។ បេ ។ ឆ បច្ចនីយម្ហិ នយា សុគម្ភីរា ដូច្នេះ បានដល់ បច្ចនីយៈ ២ យ៉ាង គឺធម្មបច្ចនីយៈ និងបច្ចយបច្ចនីយៈ ។ ក្នុង ២ យ៉ាងនោះ បច្ចនីយៈដែលឲ្យប្រព្រឹត្តទៅហើយ ដោយ អំណាចការសម្តែងធម៌ ដែលសង្គ្រោះដោយបទអភិធម្មមាតិកា យ៉ាងនេះថា កុសលា ធម្មា ដោយសម្តែងជាបច្ចនីយៈថា ន កុសលំ ធម្មំ បដិច្ច ន កុសលោ ធម្មោ ឈ្មោះថា ធម្មបច្ចនីយៈ ។ បច្ចនីយៈដែលឲ្យប្រព្រឹត្ត ទៅ ដោយអំណាចការសម្តែងបច្ច័យ ២៤ ដោយជាបច្ច័យយ៉ាងនេះថា