អដ្ឋកថាអនុលោមប្បច្ចនីយៈ

ក្បាលទី 76 · ទំព័រ 195

អនុលោមបច្ចនីយៈ ឥឡូវនេះ ដើម្បីសម្តែងអនុលោមប្បច្ចនីយប្បដ្ឋាន ទើបព្រះមាន ព្រះភាគផ្តើមបទថា សិយា កុសលំ ធម្មំ បដិច្ច កុសលោ ធម្មោ ឧប្បជ្ជេយ្យ ហេតុប្បច្ចយា នអារម្មណប្បច្ចយា ជាដើម ក្នុងអនុលោមប្បច្ចនីយប្បដ្ឋាននោះ ក្នុងន័យដែលមានមូល ១ ផ្តើមដោយហេតុបទ មាន អនុលោមប្បច្ចនីយប្បដ្ឋាន ២៣ ដោយការបន្ថែមហេតុបទចូលជាមួយនឹង បច្ច័យនីមួយៗ ក្នុងបច្ច័យ ២៣ ដ៏សេសថា ហេតុប្បច្ចយា នអារម្មណប្បច្ចយា ។ បេ ។ ហេតុប្បច្ចយា នអវិគតប្បច្ចយា ក្នុងអនុលោមប្បច្ចនីយប្បដ្ឋាននោះ មានបុច្ឆា ១១២៧ ព្រោះបទនីមួយៗ ចែកបាន ៤៩ ។ ឯក្នុង ទុមូលកន័យ អ្នកសិក្សាគប្បីជ្រាបការរាប់ចំនួនបុច្ឆា ដោយអំណាចបទ ដ៏សេស ដោយបន្ថយមួយបទៗ ក្នុងឯកមូលកន័យទាំងអស់ជាដើម ដែល ពោលក្នុងអនុលោមយ៉ាងនេះថា អនុលោមប្បច្ចនីយប្បដ្ឋាន មាន ២២ ដោយ ការបន្ថែមហេតារម្មណបទ ជាមួយនឹងបច្ច័យនីមួយៗ ក្នុងបច្ច័យដ៏សេស ២២ ។ ម្យ៉ាងទៀត ក្នុងឯកមូលកន័យជាដើម ក្នុងអធិការនេះ បុច្ឆាណាមកហើយ និងមិនទាន់មកក្នុងព្រះបាលី បុច្ឆាទាំងនោះ អ្នកសិក្សាគប្បីជ្រាបតាម គន្លងន័យដែលខ្ញុំពោលហើយខាងដើមនោះឯង ។ ក្នុងបទនេះថា តិកញ្ច បដ្ឋានវរំ ។ បេ ។ ឆ អនុលោមប្បច្ចនីយម្ហិ នយា សុគម្ភីរា មានអនុលោមប្បច្ចនីយប្បដ្ឋាន ២ យ៉ាង គឺធម្មានុលោមប្បច្ចនីយៈ និងបច្ចយានុលោមប្បច្ចនីយៈ តាមន័យដែលពោលហើយខាង ដើមនោះឯង ។ ក្នុង ២ យ៉ាងនោះ បដ្ឋានដែលប្រព្រឹត្តទៅ ដោយអំណាច ការសម្តែងធម៌ដែលសង្គ្រោះដោយបទអភិធម្មមាតិកាយ៉ាងនេះថា កុសលោ ធម្មោ ដោយអនុលោមប្បច្ចនីយន័យថា កុសលំ ធម្មំ បដិច្ច ន កុសលោ ធម្មោ ឈ្មោះថា ធម្មានុលោមប្បច្ចនីយប្បដ្ឋាន ។ បដ្ឋានដែលប្រព្រឹត្ត ទៅ ដោយអំណាចការសម