អដ្ឋកថាបច្ចនីយានុលោម
ក្នុង ន័យដែលមានមូល ១ ជាដើម ក្នុងអធិការនេះ បុច្ឆាណាដែលមកហើយ និង បុច្ឆាណាដែលមិនទាន់បានមកក្នុងព្រះបាលី បុច្ឆាទាំងអស់នោះ អ្នកសិក្សា គប្បីជ្រាបតាមគន្លងន័យដែលខ្ញុំពោលខាងដើមហើយ ។ ក្នុងបទនេះថា តិកញ្ច បដ្ឋានវរំ ។ បេ ។ ឆ បច្ចនីយានុលោមម្ហិ នយា សុគម្ភីរា អ្នកសិក្សាគប្បីជ្រាបបច្ចនីយានុលោម ២ យ៉ាង គឺធម្មប្បច្ចនីយានុលោម និងបច្ចយប្បច្ចនីយានុលោម តាមន័យដែលខ្ញុំពោលហើយ ខាងដើម ។ ក្នុង ២ យ៉ាងនោះ បដ្ឋានដែលប្រព្រឹត្តទៅដោយអំណាចការ សម្តែងធម៌ ដែលសង្គ្រោះដោយបទអភិធម្មមាតិកាយ៉ាងនេះថា កុសលោ ធម្មោ ដោយបច្ចនីយានុលោមថា នកុសលំ ធម្មំ បដិច្ច កុសលោ ធម្មោ ឈ្មោះថា ធម្មប្បច្ចនីយានុលោមប្បដ្ឋាន ។ បដ្ឋានដែលប្រព្រឹត្តទៅ ដោយអំណាចនៃការសម្តែងបទ ដែលបានក្នុងបច្ច័យ ២៤ យ៉ាងនេះថា នហេតុប្បច្ចយា អារម្មណប្បច្ចយា ដោយបច្ចយប្បច្ចនីយានុលោម ឈ្មោះ ថា បច្ចយប្បច្ចនីយានុលោមប្បដ្ឋាន ។ ក្នុង ២ យ៉ាងនោះ គាថានេះថា តិកញ្ច បដ្ឋានវរំ ។ បេ ។ ឆ បច្ចនីយានុលោមម្ហិ នយា សុគម្ភីរា ក្នុង អដ្ឋកថាខាងដើម លោកពោលសំដៅដល់ ធម្មប្បច្ចនីយានុលោមប្បដ្ឋាន ។ តែក្នុងអធិការនេះ គាថានេះ លោកពោលសំដៅដល់ បច្ចយប្បច្ចនីយានុលោមប្បដ្ឋាន ក្នុងធម្មានុលោមបុណ្ណោះ ព្រោះហេតុនោះ ក្នុងគាថានៃអដ្ឋកថា ថា ឆ បច្ចនីយានុលោមម្ហិ នយា សុគម្ភីរា ។ អ្នកសិក្សាគប្បីជ្រាបអត្ថ យ៉ាងនេះថា ន័យ ៦ មានតិកប្បដ្ឋានជាដើម ក្នុងធម្មប្បច្ចនីយានុលោម ដ៏ជ្រាលជ្រៅ ។ ឯក្នុងបច្ចយប្បច្ចនីយានុលោម ដែលប្រព្រឹត្តទៅហើយយ៉ាង នេះថា នហេតុប្បច្ចយា អារម្មណប្បច្ចយា ក្នុងឱកាសនេះ អ្នកសិក្សា គប្បីជ្រាបអត្ថយ៉ាងនេះថា ន័យ ៦ មានតិកប្បដ្ឋានជាដើមនេះ