វិភង្គវារៈ

ក្បាលទី 76 · ទំព័រ 218

កុសលត្តិកៈ បដិច្ចវារៈ ៣ បច្ចយានុលោម វិភង្គវារៈ [ ៥៦-៧៥ ] ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីទ្រង់លះបញ្ញាដែល វិសជ្ជនាមិនបាន យ៉ាងនេះថា អកុសលធម៌ អាស្រ័យកុសលធម៌កើតឡើង ព្រោះហេតុប្បច្ច័យ ( មិនបាន ) ព្រោះកុសលធម៌ និងអកុសលធម៌ជាដើម កើតព្រមគ្នាមិនបាន ហើយឆ្លើយចំពោះបញ្ញាដែលវិសជ្ជនាបាន ក្នុងបញ្ញា ទាំងឡាយ ដែលព្រះមានព្រះភាគទ្រង់អាស្រ័យកុសលត្តិកៈ ក្នុងបណ្ណត្តិវារៈ កាលទ្រង់សម្តែងត្រឹមតែន័យ ទ្រង់បានសម្តែងបុច្ឆាប្រមាណមិនបាន ផ្តើម អំពីបញ្ញា ៤៩ ដោយអំណាចហេតុប្បច្ច័យជាដើម ទើបទ្រង់ផ្តើមនិទ្ទេសវារៈ នៃបដិច្ចវារៈ ដោយន័យជាដើមថា កុសលំ ធម្មំ បដិច្ច កុសលោ ធម្មោ ឧប្បជ្ជតិ ហេតុប្បច្ចយា ដូច្នេះ ។ ក្នុងសេចក្តីនោះ បើមានពាក្យសួរថា សំនួរ ៤៩ ចាប់ផ្តើមអំពី ហេតុប្បច្ចយានេះ វិសជ្ជនាមិនបានទាំងអស់ ព្រះមានព្រះភាគ ទ្រង់សម្តែង ធ្វើអ្វី ទ្រង់គួរសម្តែងតែបញ្ញាដែលវិសជ្ជនាបានបុណ្ណោះមិនមែនឬ ឆ្លើយថា ពិតហើយ គួរសម្តែងយ៉ាងនោះ តែកាលសម្តែងយ៉ាងនោះ ក៏ចាំបាច់សម្តែង មិនឲ្យស្មុគស្មាញ ក្នុងតិកៈ ទុកៈ តិកទ្ទុកៈ ទុកត្តិកៈ តិកត្តិកៈ និងទុកទ្ទុកៈ នីមួយៗ ក្នុងបដ្ឋានទាំងអស់ មានតិកទ្ទុកប្បដ្ឋានជាដើម ។ ព្រោះហេតុអ្វី ព្រោះបញ្ញាដែលមានក្នុងកុសលត្តិកៈ មិនមានក្នុងវេទនាតិកៈជាដើមឡើយ ម្យ៉ាងទៀត ពេលវិសជ្ជនាវិតក្កត្តិកៈ និងបីតិត្តិកៈ ក្នុងតិកប្បដ្ឋាន ដែល ពោលដោយធម្មានុលោមប្បច្ចនីយៈ បញ្ញាទាំងនេះ រមែងបានទទួលវិសជ្ជនា ទាំងអស់ផងដែរ ព្រោះហេតុនោះ ដោយការកំណត់យ៉ាងល្អិត បញ្ញាដែល មានទាំងអស់ ក្នុងតិកៈនីមួយៗ ទ្រង់សម្តែងហើយក្នុងកុសលត្តិកៈ ។