សង្ខាវារៈ
សង្ខាវារ ៈ វារៈនៃការរាប់ [ ៧៦-៨៦ ] ឥឡូវនេះ ដើម្បីនឹងសម្តែងវិសជ្ជនាវារៈ ដែលបានក្នុង បច្ច័យនីមួយៗ បណ្តាហេតុប្បច្ច័យជាដើម ដោយអំណាចនៃចំនួន ទើប ព្រះមានព្រះភាគត្រាស់ថា ហេតុយា នវ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុង ពាក្យនោះដូចតទៅ បទថា ហេតុយា នវ សេចក្តីថា ក្នុងហេតុប្បច្ច័យ មានវារៈនៃបុច្ឆា និងវិសជ្ជនា ៩ វារៈ សេចក្តីនេះដូចម្តេច គឺកុសលជាមួយ កុសល ១ អព្យាកតៈជាមួយកុសល ១ កុសល និងអព្យាកតៈជាមួយ កុសល ១ អកុសលជាមួយអកុសល ១ អព្យាកតៈជាមួយអកុសល ១ អកុសល និងអព្យាកតៈជាមួយអកុសល ១ អព្យាកតៈជាមួយអព្យាកតៈ ១ អព្យាកតៈជាមួយកុសល និងអព្យាកតៈ ១ អព្យាកតៈជាមួយអកុសល និងអព្យាកតៈ ១ ( រួមជា ៩ វារៈ ) ។ បទថា អារម្មណេ តីណិ គឺកុសលជាមួយកុសល ១ អកុសល ជាមួយអកុសល ១ អព្យាកតៈជាមួយអព្យាកតៈ ១ ( រួមជា ៣ វារៈ ) ។ បទថា អធិបតិយា នវ ដូចគ្នាតាមដែលពោលហើយក្នុងហេតុប្បច្ច័យ នោះឯង ។ លោកពោលថា ពិតហើយ ក្នុងបច្ច័យ ១២ លោកចែកចេញ បច្ច័យនីមួយៗ ៩ ។ បុច្ឆា និងវិសជ្ជនាក្នុងបច្ច័យទាំងពួង ដូចគ្នានឹង ហេតុប្បច្ច័យនោះឯង ។ តែក្នុងវិភង្គ ( ការចែក ) មានសេចក្តីប្លែកគ្នា ព្រោះថា រូបក៏នៅមាន ក្នុងការវិសជ្ជនាអព្យាកតបទ ក្នុងអញ្ញមញ្ញប្បច្ច័យ ។ ក្នុង បុរេជាតប្បច្ច័យក៏ដូចគ្នា ។ ក្នុងអាសេវនប្បច្ច័យ មិនបានវិបាកចិត្ត និង វីថិចិត្ត ។ បទថា វិបកេ ឯកំ គឺអព្យាកតៈជាមួយអព្យាកតៈនោះឯង ( រួម ជា ១ វារៈ ) ។ កាលពោលដោយសង្ខេបក្នុងអធិការនេះ មានការកំណត់ វារៈត្រឹម ៣ យ៉ាងបុណ្ណោះ គឺវារៈ ៩ វារៈ ៣ និងវារៈ ១ ។ បើពោល ឲ្យពិស្តារ មានដូចតទៅនេះ ពួក ៩ មាន ១២ បច្ច័យ ពួក ៣ មាន ១០ បច្ច័យ ពួក ១ មាន ១ បច្ច័យ ។