អភិធម្មបិដក ្ប បច្ចនីយៈ ្ទ

ក្បាលទី 76 · ទំព័រ 238

បច្ចនីយៈ អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើងព្រោះន ហេតុប្បច្ច័យ គឺមោហៈច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យ ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ ខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យវិបាកាព្យាកតក្ខន្ធ ១ ក្នុងខណៈ នៃអហេតុកប្បដិសន្ធិ ខន្ធ ១ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ៣ ខន្ធ ២ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត ៣ អាស្រ័យមហាភូត ១ មហាភូត ១ អាស្រ័យ មហាភូត ៣ មហាភូត ២ អាស្រ័យមហាភូត ២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត ៣ អាស្រ័យមហាភូត ១ របស់អសញ្ញសត្វ ទាំងឡាយ មហាភូត ១ អាស្រ័យមហាភូត ៣ មហាភូត ២ អាស្រ័យ មហាភូត ២ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ។ អព្យាកតធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើងព្រោះន អារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយ ។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើងព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអកុសលក្ខន្ធទាំងឡាយ ។ អព្យាកតធម៌ អាស្រ័យ អព្យាកតធម៌ ទើបកើតឡើងព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ កដត្តារូប អាស្រ័យវិបាកាព្យាកតក្ខ