អដ្ឋកថាបច្ចយានុលោមបច្ចនីយៈ

ក្បាលទី 76 · ទំព័រ 281

បច្ចយានុលោមបច្ចនីយៈ [ ១៣៣-១៩១ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ផ្តើមពាក្យថា ហេតុប្បច្ចយា នារម្មណេ បញ្ច ដូច្នេះជាដើម ដើម្បីសម្តែងការរាប់ក្នុង អនុលោមប្បច្ចនីយន័យ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យនោះដូចតទៅ បច្ច័យ ៨ នេះ គឺបច្ច័យ ៤ មានសហជាតជាដើម ដែលចូលបានគ្រប់អន្លើ និង អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ ៤ ទៀត រមែង មិនបានដោយភាពជាបច្ចនីយៈក្នុងហេតុប្បច្ច័យ អធិបតិប្បច្ច័យ មគ្គប្បច្ច័យ ដែលតាំងនៅដោយភាពជាអនុលោម ។ ពិតហើយ ធម៌ កាលកើតឡើង ដោយអំណាចនៃហេតុប្បច្ច័យជាដើម ឈ្មោះថា មិនបានបច្ច័យ ៨ នេះ មិន មាន តែអារម្មណប្បច្ច័យ អនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ ឧបនិស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ តាំងនៅដោយអនុលោម រមែងមិនបានបច្ច័យដែលឧបការៈ ក្នុងតំណែងនៃនាម ដោយជាបច្ចនិកៈ ព្រោះថា អនន្តរប្បច្ច័យជាដើម កាលមិនកើតអំពីអារម្មណប្បច្ច័យជាដើម ក៏រមែងមិនបាន ។ ឯបច្ច័យ ៤ ដែលឧបការៈក្នុងឋានៈទាំងអស់ រមែងមិន បានដោយភាពជាបច្ចនិកៈ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ កម្មប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ អត្ថិប្បច្ច័យ និង អវិគតប្បច្ច័យ ដែលតាំងនៅដោយភាពជាអនុលោម ព្រោះថា ធម៌ដែល កើតដោយអំណាចបច្ច័យទាំងនេះ មិនបានបច្ច័យដែលឧបការៈក្នុងឋានៈទាំងពួង រមែងមិនមាន ។ បច្ឆាជាតប្បច្ច័យ មិនមានទីតាំង ដោយភាពជា អនុលោម ។ បណ្ឌិតកំណត់បច្ច័យដែលមាន និងមិនមានក្នុងបច្ច័យដ៏សេស ដែលតាំងនៅដោយភាពជាអនុលោមហើយ គប្បីជ្រាបការរាប់ដោយអំណាច បច្ច័យដែលរាប់បានតិចជាង ក្នុងការប្រៀបធៀបបច្ច័យនោះៗ ក្នុងន័យ ដែលមានមូល ២ ជាដើ