សហជាតវារៈ អភិធម្មបិដក សហជាតវារៈ
សហជាតវារៈ កុសលធម៌ កើតជាមួយនឹងកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ កើតជាមួយនឹងកុសលក្ខន្ធ ១ ខន្ធ ១ កើតជាមួយនឹង ខន្ធ ៣ ខន្ធ ២ កើតជាមួយនឹងខន្ធ ២ ។ អព្យាកតធម៌ កើតជាមួយនឹង កុសលធម៌ រមែងកើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើតជាមួយនឹង កុសលក្ខន្ធទាំងឡាយ ។ កុសលធម៌ក្តី អព្យាកតធម៌ក្តី កើតជាមួយនឹង កុសលធម៌ រមែងកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូប ក្តី កើតជាមួយនឹងកុសលក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹង ខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងខន្ធ ២ ។ អកុសលធម៌ កើតជាមួយនឹងអកុសលធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ កើតជាមួយនឹងអកុសលក្ខន្ធ ១ ខន្ធ ១ កើតជាមួយនឹង ខន្ធ ៣ ខន្ធ ២ កើតជាមួយនឹងខន្ធ ២ ។ អព្យាកតធម៌ កើតជាមួយនឹង អកុសលធម៌ រមែងកើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប កើត ជាមួយនឹងអកុសលក្ខន្ធទាំងឡាយ ។ អកុសលធម៌ក្តី អព្យាកតធម៌ក្តី កើត ជាមួយនឹងអកុសលធម៌ រមែងកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងអកុសលក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងខន្ធ ២ ។ អព្យាកតធម៌ កើតជាមួយនឹងអព្យាកតធម៌ រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី កើតជាមួយនឹងវិបាកា-