អដ្ឋកថាសហជាតវារៈ

ក្បាលទី 76 · ទំព័រ 310

សហជាតវារៈ [ ២៣៦-២៤៥ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងសហជាតវារៈដូចតទៅ បទថា កុសលំ ធម្មំ សហជាតោ គឺព្រោះអាស្រ័យកុសលធម៌ ទើបកើតរួមជាមួយកុសលធម៌នោះ ។ ពាក្យដ៏សេស ក្នុងសហជាតវារៈនេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងបដិច្ចវារៈ ។ ក្នុងអវសាននៃសហជាតវារៈ លោកពោលពាក្យនេះថា អត្ថរបស់សហជាតវារៈ ឈ្មោះថា អត្ថ របស់បដិច្ចវារៈ អត្ថរបស់បដិច្ចវារៈ ឈ្មោះថា អត្ថរបស់សហជាតវារៈ ដូច្នេះ ដើម្បីសម្តែងថា វារៈទាំង ២ នេះ ពោលដោយអត្ថហើយ មិនមាន ការផ្សេងគ្នាឡើយ ។ ពិតហើយ ដោយអត្ថហើយ វារៈទាំង ២ នេះ មិន មានការប្លែកគ្នាឡើយ តែលោកពោលដើម្បីកំណត់អត្ថនៃគ្នានិងគ្នា ។ ពិត ហើយ ក្នុងបទថា ចក្ខុញ្ច បដិច្ច រូបេ ច ជាដើម លោកពោលថា បច្ចយុប្បន្នធម៌ រមែងកើតព្រោះអាស្រ័យចក្ខុ និងរូប សូម្បីមិនកើតព្រមគ្នា ។ ឧបាទារូប សូម្បីកើតព្រមគ្នា ក៏មិនជាបច្ច័យដល់មហាភូតរូបឡើយ ហេតុ នោះ វារៈទាំង ២ នេះ លោកពោលដើម្បីកំណត់ភាពជាសហជាតប្បច្ច័យ ដោយបដិច្ចវារៈ និងភាពជាសហជាតរបស់បច្ច័យ ដែលលោកប្រើពាក្យថា បដិច្ច ដោយសហជាតវារៈ ។ ម្យ៉ាងទៀត វារៈទាំង ២ នេះ លោកពោលដោយអំណាចទេសនាវិលាស តាមអធ្យាស្រ័យនៃពួកសត្វដែលឈមចុះដោយប្រការនោះ និង ដោយអំណាចការបែកធ្លាយក្នុងនិរុត្តិប្បដិសម្ភិទា ។