បច្ចយវារៈ អភិធម្មបិដក បច្ចយវារៈ ្ប អនុលោម ្ទ
បច្ចយវារៈ អនុលោម កុសលធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងកុសលក្ខន្ធ ១ ខន្ធ ១ ពឹងផ្អែកនឹងខន្ធ ៣ ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ។ អព្យាកតធម៌ ពឹងផ្អែកនឹងកុសលធម៌ ទើប កើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងកុសលក្ខន្ធទាំងឡាយ ។ កុសលធម៌ក្តី អព្យាកតធម៌ក្តី ពឹងផ្អែកនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងកុសលក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ២ ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងអកុសលក្ខន្ធ ១ ខន្ធ ១ ពឹងផ្អែកនឹង ខន្ធ ៣ ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ។ អព្យាកតធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងអកុសលក្ខន្ធ ទាំងឡាយ ។ អកុសលធម៌ក្តី អព្យាកតធម៌ក្តី ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែក នឹងអកុសលក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ២ ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ៣ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ១ ខន្ធ ៣ ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ ២ ក្នុ