អដ្ឋកថាបច្ចយវារៈ ្ប អនុលោម ្ទ
បច្ចយវារៈ អនុលោម [ ២៤៦-២៨២ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងបច្ចយវារៈដូចតទៅ បទថា កុសលំ ធម្មំ បច្ចយា គឺជាសភាវៈតាំងនៅក្នុងកុសលធម៌ អធិប្បាយថា ធ្វើកុសលធម៌ឲ្យជាបច្ច័យ ព្រោះអត្ថថា ជាទីអាស្រ័យ ។ បទថា កុសលំ ឯកំ ខន្ធំ បច្ចយា មានពាក្យអធិប្បាយថា ខន្ធ ៣ ធ្វើ កុសលក្ខន្ធ ១ ឲ្យជាទីអាស្រ័យ កើតឡើងព្រោះហេតុប្បច្ច័យ ។ ក្នុងគ្រប់ បទ បណ្ឌិតគប្បីជ្រាបអត្ថដោយឧបាយនេះឯង ។ បទនេះថា វត្ថុំ បច្ចយា វិបកាព្យាកតា កិរិយាព្យាកតា ខន្ធា ព្រះមានព្រះភាគ ត្រាស់ដោយ អំណាចបវត្តិកាល ក្នុងបញ្ចវោការភព ។ ពិតហើយ ក្នុងបវត្តិកាល ក្នុង បញ្ចវោការភព ហទយវត្ថុដែលជាបុរេជាត ជានិស្សយប្បច្ច័យដល់ខន្ធទាំងឡាយ តែព្រោះ បដិច្ច សព្ទ មានអត្ថស្មើគ្នានឹង សហជាត សព្ទ ក្នុង បដិច្ចវារៈ មិនបានន័យបែបនេះ ព្រោះហេតុនោះ ទើបទ្រង់ត្រាស់ថា វត្ថុំ បដិច្ច ខន្ធា ដូច្នេះ សំដៅយកវត្ថុដែលជាសហជាតបុណ្ណោះ ក្នុងបដិសន្ធិកាល ។ ក្នុងបទថា កុសលំ ឯកំ ខន្ធញ្ច វត្ថុញ្ច បច្ចយា តយោ ខន្ធា ជាដើម បណ្ឌិតគប្បីជ្រាបអត្ថដោយន័យនេះដូចគ្នា ។ បទថា អព្យាកតំ ធម្មំ បច្ចយា កុសលោ ច អព្យាកតោ ច លោកពោលសំដៅយកការកើត ព្រមគ្នានៃកុសល និងអព្យាកតៈ ដោយអំណាចហេតុប្បច្ច័យ ។ ពិត ហើយ ក្នុងខណៈកុសលចិត្តកើតឡើង កុសលក្ខន្ធទាំងឡាយ អាស្រ័យ ហទយវត្ថុ និងឧបាទារូបដែលមានចិត្តជាសមុដ្ឋាន អាស្រ័យមហាភូតរូប ដែលមានចិត្តជាសមុដ្ឋាន កើតឡើងដោយអំណាចហេតុប្បច្ច័យ ។ សូម្បី អព្យាកតធម៌ដែលជាបច្ច័យផ្សេងគ្នា បណ្ឌិតគប្បីជ្រាបថា ពាក្យនេះ លោក ពោលសំដៅដល់ការកើតព្រមគ្នានៃបច្ចយុប្បន្ន ដោយអំណាចហេតុប្បច្ច័យ ក្នុងឋានៈដទៃដែលមានសភាពយ៉ាងនេះ ក៏ន័យនេះដូចគ្នា ។