អភិធម្មបិដក ្ប បច្ចនីយៈ ្ទ
បច្ចនីយៈ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ អព្យាកតធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ។ បេ ។ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងវិបាកាព្យាកតក្ខន្ធ ១ ក្នុងខណៈនៃអហេតុកបដិសន្ធិ ។ បេ ។ ខន្ធ ២ ក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ ២ វត្ថុ ពឹងផ្អែក នឹងខន្ធទាំងឡាយ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត ៣ ពឹងផ្អែកនឹង មហាភូត ១ ។ បេ ។ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូត ទាំងឡាយ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត ៣ ពឹងផ្អែកនឹងមហាភូត ១ របស់ពួកអសញ្ញសត្វ ។ បេ ។ កដត្តារូប ឧបាទារូប ពឹងផ្អែកនឹងមហាភូតទាំងឡាយ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ ។ បេ ។ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ អហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ ។ អកុសលធម៌ ពឹងផ្អែកនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំ ដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ ។ អកុសលធម៌ ពឹងផ្អែកនឹងអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំ