អដ្ឋកថាបច្ចនីយៈ
បច្ចនីយៈ [ ២៨៣-៣០៨ ] កុសល រមែងមិនបានក្នុងបច្ចនីយន័យ ព្រោះហេតុ នោះ ទើបលោកផ្តើមវិសជ្ជនា តាំងអំពីអកុសលជាដើមទៅថា អកុសលំ ធម្មំ បច្ចយា ដូច្នេះ ។ ពាក្យវិសជ្ជនានោះ រមែងប្រព្រឹត្តទៅតាមព្រះបាលី នោះឯង ។ ពាក្យដែលគប្បីពោលក្នុងវារៈនេះ បានពោលហើយ ក្នុង បច្ចនីយន័យរបស់បដិច្ចវារៈ ។ លោកពោលពាក្យថា នហេតុយា ចត្តារិ ជាដើម ដើម្បីសម្តែងការកំណត់វិសជ្ជនាដែលបានដោយការរាប់ ក្នុងបច្ចនីយន័យឯណា ក្នុងវិសជ្ជនានោះ មានការកំណត់ ៦ យ៉ាង គឺវិសជ្ជនា ៤ វារៈ ១៧ វារៈ ៧ វារៈ ៥ វារៈ ៣ វារៈ ១ វារៈ ក្នុងការប្រៀបធៀបោ បច្ច័យក្នុងបច្ច័យដែលមានមូល ២ និងមានមូល ៣ ជាដើម គប្បីជ្រាបការរាប់ ដោយអំណាចការកំណត់ទាំងនោះ ព្រោះថា បច្ច័យណា ដែលបាន វិសជ្ជនាដល់ ១៧ វារៈ ព្រោះប្រៀបធៀបជាមួយបច្ច័យដែលដូចគ្នានឹង បច្ច័យនោះ ទើបបានការវិសជ្ជនា ១៧ វារៈ ។ ការកំណត់ចំនួនទាំង ៦ ដ៏សេស រមែងបានព្រោះប្រៀបធៀបជាមួយបច្ច័យដែលមានចំនួនតិចជាង ។ ក្នុងការកំណត់ចំនួនដ៏សេសយ៉ាងនេះ កាលវៀរការកំណត់ចំនួនដែលច្រើន ជាង ក៏រមែងបានចំនួនដែលស្មើគ្នា និងតិចជាងគ្នា ។ ក្នុងសេចក្តីនេះ នឹងមិនបាននូវការកំណត់ចំនួនដែលច្រើនជាង ព្រោះ ហេតុនោះ ទើបសេចក្តីនេះ ជានិយមក្នុងការកំណត់ចំនួននេះ ។ ចំនួនដែល ស្មើគ្នា និងចំនួនដែលតិចជាងគ្នា កាលការខុសប្លែកគ្នាមាន អត្ថ ក៏មិនបាន ព្រោះហេតុនោះ ទើបក្នុងរឿងនេះ ព្រះមានព្រះភាគត្រាស់ថា នហេតុប្បច្ចយានា រម្មណេ ឯកំ ដូច្នេះជាដើម ។ សេចក្តីក្នុងរឿងនេះ គួរនឹងមានពាក្យ ពោលថា វិសជ្ជនា ៤ វារៈ គួរបានដោយអំណាចនៃនហេតុប្បច្ច័យ ព្រោះ ព្រះបាលីមកហើយថា ក្នុងនហេតុប្បច្ច័យមាន ៤ វារៈ ក្នុងនអារម្មណប្បច្ច័