សំសដ្ឋវារៈ អភិធម្មបិដក សំសដ្ឋវារៈ ្ប អនុលោម ្ទ
សំសដ្ឋវារៈ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងកុសលក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអកុសលក្ខន្ធ ១ ខន្ធ ១ ច្រឡំ នឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ខន្ធ ៣ ច្រឡំនឹងវិបាកាព្យាកតក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះ អារម្មណប្បច្ច័យ … អធិបតិប្បច្ច័យ … អធិបតិប្បច្ច័យ មិនមានក្នុងខណៈនៃ បដិសន្ធិទេ ។ បទទាំងអស់ ប្រហែលគ្នានឹងហេតុមូលកៈ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ និង ឧបនិស្សយប្បច្ច័យ ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះ បុរេជាតប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងកុសលក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ( ខន្ធទាំងឡាយ ) ច្រឡំនឹងវត្ថុ ( ទើបកើតឡើង ) ព្រោះបុរេជាតប្បច្ច័យ ។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងអកុសលក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹង ខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ( ខន្ធទាំងឡាយ ) ច្រឡំនឹងវត្ថុ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើប កើតឡើងព្រោះបុរេជាតប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹងខន