អដ្ឋកថាសំសដ្ឋវារៈ ្ប អនុលោម ្ទ
សំសដ្ឋវារៈ អនុលោម [ ៣៩០-៤០០ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងសំសដ្ឋវារៈដូចតទៅ បទថា កុសលំ ធម្មំ សំសដ្ឋោ អធិប្បាយថា ព្រោះធ្វើកុសលធម៌ ឲ្យជាបច្ច័យ ដោយអត្ថថា ប្រកបព្រម ដោយលក្ខណៈដែលមានការកើតឡើង ព្រមគ្នាជាដើម ។ បទថា កុសលំ ឯកំ ខន្ធំ សំសដ្ឋោ មានពាក្យ អធិប្បាយថា ខន្ធ ៣ ធ្វើកុសលក្ខន្ធ ១ ឲ្យជាសម្បយុត្តប្បច្ច័យ កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងបទទាំងអស់ គប្បីជ្រាបអត្ថដោយឧបាយនេះ ។ ក្នុងហេតុប្បច្ច័យនេះ លោកចាត់បច្ច័យហើយ វិសជ្ជនាបញ្ញា ៣ វារៈ ព្រោះ អរូបធម៌បុណ្ណោះ ដែលមានអត្ថថា សម្បយោគបាន ។ ក្នុងហេតុប្បច្ច័យ យ៉ាងណា ក្នុងអារម្មណប្បច្ច័យជាដើម ក៏យ៉ាងនោះ ។ ក្នុងវិបាកប្បច្ច័យ មានវិសជ្ជនា ១ វារៈបុណ្ណោះ ។ ឥឡូវនេះ ដើម្បីសម្តែងវិសជ្ជនា តាមដែលបានដោយអំណាចចំនួន ទើបព្រះមានព្រះភាគត្រាស់ថា ហេតុយា តីណិ ជាដើម ។ ក្នុងវិសជ្ជនា ទាំងនេះ លោកកំណត់ចំនួនក្នុងតិកៈទាំងពួង ដូច្នេះ គឺកុសលជាមួយកុសល អកុសលជាមួយអកុសល អព្យាកតៈជាមួយអព្យាកតៈ ។ ក្នុងតិកៈនីមួយៗ រមែងបានអព្យាកតៈជាមួយអព្យាកតៈបុណ្ណោះ ។ ក្នុងវារៈនេះ មានការកំណត់ ២ យ៉ាង គឺក្នុងបច្ច័យ ២២ មានវិសជ្ជនា ៣ វារៈ ក្នុងវិបាកប្បច្ច័យ មានវិសជ្ជនា ១ វារៈ ដោយប្រការដូច្នេះ ។ វិសជ្ជនាដែលជាអនុលោម រមែងមិនមានក្នុងបច្ឆាជាតប្បច្ច័យ ព្រោះហេតុនោះ ក្នុងការប្រៀបធៀបោ ក្នុងទុកត្តិកៈជាដើម ដោយអំណាចនៃវិសជ្ជនាទាំងនេះថា វិសជ្ជនា ៣ និង ១ ដូច្នេះ វិបាកប្បច្ច័យ ក្នុងទុកត្តិកៈណា ទុកត្តិកៈនោះ មានវិសជ្ជនា ១ ។ គប្បីជ្រាបការគណនាយ៉ាងនេះថា ក្នុងបច្ច័យដ៏សេស មានវិសជ្ជនា ៣ វារៈ ។