អភិធម្មបិដក ្ប បច្ចនីយៈ ្ទ

ក្បាលទី 76 · ទំព័រ 392

បច្ចនីយៈ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើងព្រោះន ហេតុប្បច្ច័យ គឺមោហៈ ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹង ខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះនហេតុប្បច្ច័យ គឺខន្ធ ៣ ច្រឡំ នឹងអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ខន្ធ ៣ ច្រឡំនឹងវិបាកាព្យាកតក្ខន្ធ ១ ក្នុងខណៈនៃ អហេតុកប្បដិសន្ធិ ខន្ធ ១ ច្រឡំនឹងខន្ធ ៣ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះន អធិបតិប្បច្ច័យ … ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ ៣ ច្រឡំនឹងកុសលក្ខន្ធ ១ ក្នុងអរូបភព ។ បេ ។ ខន្ធ ២ ច្រឡំនឹងខន្ធ ២ ។ នឹងអកុសលធម៌ ។ បេ ។ នឹងអព្យាកតធម៌ ។ បេ ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះនបច្ឆាជាតប្បច្ច័យ … វារៈ ៣ ។ … ព្រោះនអាសេវនប្បច្ច័យ … វារៈ ៣ ។ កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើងព្រោះន កម្មប្បច្ច័យ គឺកុសលចេតនា ច្រឡំនឹងកុសលក្ខន្ធទាំងឡាយ ។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើងព្រោះនកម្មប្បច្ច័យ គឺកុសលចេតនា ច្រឡំនឹងអកុសលក្ខន្ធទាំងឡាយ ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះនកម្មប្បច្ច័យ គឺកិរិយាព្យាកតចេតនា ច្រឡំនឹងកិរិយា- ព្យាកតក្ខន្ធទាំងឡាយ ។ ច្រឡំនឹងកុសលធម៌ ។ បេ ។ ច្រឡំនឹងអកុសលធម៌ ។ បេ ។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះនវិបាកប្បច្ច័យ គឺ ខន្ធ ៣ ច្រឡំនឹងកិរិយាព្យាកតក្ខន្ធ ១ ។ បដិសន្ធិក្នុងនកម្មប្បច្ច័យ និងក្នុង នវិបាកប្បច្ច័យ មិនមានក្នុងបច្ចនីយវិភង្គត្រង់សំសដ្ឋវារៈទេ មានតែក្នុងបច្ច័យ ទាំងអស់