អដ្ឋកថាបច្ចនីយៈ

ក្បាលទី 76 · ទំព័រ 399

បច្ចនីយៈ [ ៤០១-៤៣១ ] កុសលរមែងមានក្នុងបច្ចនីយន័យ ព្រោះហេតុនោះ ទើបលោកធ្វើវិសជ្ជនាតាំងអំពីអកុសលបុណ្ណោះជាដើមរៀងទៅ ។ វិសជ្ជនា នោះ មានអត្ថជាក់ច្បាស់ទាំងអស់ហើយ ។ បទថា នហេតុយា ទ្វេ ជាដើម នោះ ដែលលោកពោលដើម្បីសម្តែងការកំណត់វិសជ្ជនា ក្នុងបច្ចនីយន័យ ដោយការគណនា ក្នុងពាក្យនោះ មានបរិច្ឆេទ គឺការកំណត់ ៣ យ៉ាង គឺ ២ វារៈ ៣ វារៈ ១ វារៈ ។ បណ្ឌិតគប្បីជ្រាបការគណនា ព្រោះការ ប្រៀបធៀបបច្ច័យក្នុងទុកត្តិកៈជាដើម ដោយអំណាចនៃបរិច្ឆេទទាំងនោះ ។ ក្នុងអធិការនេះ រមែងបានចំពោះវិសជ្ជនា ដែលមានការគណនាបានតិចជាង ព្រោះប្រៀបធៀបបច្ច័យដែលគណនាបានច្រើនជាង ជាមួយនឹងបច្ច័យដែល គណនាបានតិចជាង ។ រមែងបានវិសជ្ជនា ដែលមានចំនួនស្មើគ្នា ព្រោះ ប្រៀបធៀបជាមួយបច្ច័យដែលគណនាបានស្មើគ្នា ។ ព្រោះក្នុងវារៈនេះ មាន អរូបធម៌បុណ្ណោះជាបច្ចយុប្បន្ន ព្រោះហេតុនោះ ទើបលោកសម្តែងបច្ច័យ ១០ គឺនហេតុប្បច្ច័យ នអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច័្ចយ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ និងនវិប្បយុត្តប្បច្ច័យ ដោយភាពជាបច្ចនិកៈ ។ បច្ច័យ ១៤ ដ៏សេស មាន មិនបាន ។ បណ្តាបច្ច័យដែលមានបានទាំងនោះ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ រមែងមិនបានក្នុងបច្ចយុប្បន្នដែលជាវិបាក ។ បទថា នហេតុប្បច្ចយានា អធិបតិយា ទ្វេ គឺវិសជ្ជនា ២ ដែលបានក្នុងនហេតុប្បច្ច័យ ។ ក្នុងពួក