អដ្ឋកថាអនុលោមប្បច្ចនីយៈ
ក្បាលទី 76 · ទំព័រ 408
អនុលោមបច្ចនីយៈ [ ៤៣២-៤៥៦ ] ចំពោះបច្ច័យ ១០ មាននហេតុប្បច្ច័យជាដើម ដែល ពោលខាងដើម រមែងបានដោយភាពជាបច្ចនីយៈ ក្នុងអនុលោមប្បច្ចនីយន័យដ៏សេសមិនបាន ។ បណ្តាបច្ច័យដែលមានបាន ដែលតាំងនៅដោយ អនុលោម ក្នុងហេតុប្បច្ច័យទាំងនោះ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ រមែង មិនបានដោយភាពជាបច្ចនីយៈ ។ ពាក្យទាំងពួង គប្បីជ្រាបដោយអំណាច នៃពាក្យដែលពោលហើយខាងដើមនោះឯង ។ អដ្ឋកថាអនុលោមបច្ចនីយៈ ចប់