អដ្ឋកថាបច្ចនីយានុលោម
ក្បាលទី 76 · ទំព័រ 418
បច្ចនីយានុលោម [ ៤៥៧-៤៧៤ ] អហេតុកមោហៈបុណ្ណោះ រមែងបានឈានប្បច្ច័យ និងមគ្គប្បច្ច័យ ក្នុងនហេតុប្បច្ចយុប្បន្ន ក្នុងបច្ចនីយានុលោម ។ ធម៌ ដ៏សេស រមែងមិនបាន ។ នកម្មប្បច្ច័យ នហេតុប្បច្ច័យ នអធិបតិប្បច្ច័យ និងនបុរេជាតប្បច្ច័យ អ្នកសិក្សាគប្បីជ្រាបថា រមែងបានអហេតុកចិត្ត ៨ ក្នុងនឈានប្បច្ច័យ ។ បទថា អារម្មណេ ឯកំ គឺអព្យាកតៈ និងអព្យាកតៈ ដោយអំណាចអហេតុកកិរិយាចេតនាក្នុងអរូប ។ វិសជ្ជនាណាបាន និងមិន បាន ដោយឧបាយនេះ បណ្ឌិតគប្បីជ្រាបវិធីគណនា ក្នុងបច្ច័យទាំងពួង ដោយអំណាចវិសជ្ជនានោះ ។ អដ្ឋកថាសំសដ្ឋវារៈ ចប់