សម្បយុត្តវារៈ អភិធម្មបិដក សម្បយុត្តវារៈ

ក្បាលទី 76 · ទំព័រ 419

សម្បយុត្តវារៈ កុសលធម៌ ប្រកបនឹងកុសលធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ប្រកបនឹងកុសលក្ខន្ធ ១ ខន្ធ ១ ប្រកបនឹងខន្ធ ៣ ខន្ធ ២ ប្រកបនឹងខន្ធ ២ ។ អកុសលធម៌ ប្រកបនឹងអកុសលធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ប្រកបនឹងអកុសលក្ខន្ធ ១ ខន្ធ ១ ប្រកបនឹងខន្ធ ៣ ខន្ធ ២ ប្រកបនឹងខន្ធ ២ ។ អព្យាកតធម៌ ប្រកបនឹងអព្យាកតធម៌ ទើបកើតឡើងព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ប្រកបនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ ១ ខន្ធ ១ ប្រកបនឹងខន្ធ ៣ ខន្ធ ២ ប្រកបនឹងខន្ធ ២ ខន្ធ ៣ ប្រកបនឹងវិបាកាព្យាកតក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ១ ប្រកបនឹងខន្ធ ៣ ខន្ធ ២ ប្រកប នឹងខន្ធ ២ ។ សេចក្ដីបំប្រួញ ។ វារៈ ៣ ក្នុងហេតុប្បច្ច័យ វារៈ ៣ ក្នុងអារម្មណប្បច្ច័យ វារៈ ៣ ក្នុងអធិបតិប្បច្ច័យ វារៈ ៣ ក្នុងអនន្តរប្បច្ច័យ វារៈ ៣ ក្នុងសមនន្តរប្បច្ច័យ វារៈ ៣ ក្នុងសហជាតប្បច្ច័យ វារៈ ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ ៣ ក្នុងនិស្សយប្បច្ច័យ វារៈ ៣ ក្នុងឧបនិស្សយប្បច្ច័យ វារៈ ៣ ក្នុង បុរេជាតប្បច្ច័យ វារៈ ៣ ក្នុងអាសេវនប្បច្ច័យ វារៈ ៣ ក្នុងកម្មប្បច្ច័យ វារៈ ១ ក្នុងវិបាកប្បច្ច័យ វារៈ ៣ ក្នុងអាហារប្បច្ច័យ វារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ វារៈ ៣ ក្នុងឈានប្បច្ច័យ វារៈ ៣ ក្នុងមគ្គប្បច្ច័យ វារៈ ៣ ក្នុងសម្ប- យុត្តប្បច្ច័យ វារៈ ៣ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ ៣ ក្នុងអត្ថិប្បច្ច័យ វារៈ ៣ ក្នុងនត្ថិប្បច្ច័យ វារៈ ៣ ក្នុងវិគតប្បច្ច័យ វារៈ ៣ ក្នុងអវិគតប្បច្ច័យ ។ អនុលោម ចប់