អដ្ឋកថាសម្បយុត្តវារៈ
សម្បយុត្តវារៈ [ ៤៧៥-៤៨៣ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងសម្បយុត្តវារៈដូចតទៅ បទថា កុសលំ ធម្មំ សម្បយុត្តោ សេចក្តីថា ធ្វើកុសលធម៌ឲ្យជា សម្បយុត្តប្បច្ច័យ ។ ពាក្យដ៏សេស ក្នុងវណ្ណនានេះ គប្បីជ្រាបតាមន័យ ដែលពោលក្នុងសំសដ្ឋវារៈ ។ ឯក្នុងទីបំផុតនៃសម្បយុត្តវារៈនេះ ពាក្យថា អត្ថរបស់សម្បយុត្តសព្ទ ដែលប្រែថា ប្រកប ដូចគ្នានឹងអត្ថរបស់សំសដ្ឋសព្ទ ដែលប្រែថា ច្រឡំ ទាំងអត្ថរបស់សំសដ្ឋសព្ទ ដែលប្រែថា ច្រឡំ ក៏ដូចគ្នា នឹងសម្បយុត្តសព្ទ ដែលប្រែថា ប្រកប ដែរ ដូច្នេះ ព្រះមានព្រះភាគត្រាស់ ដើម្បីសម្តែងថា វារៈទាំង ២ នោះ មានអត្ថមិនផ្សេងគ្នា ។ ពិតហើយ កាលពោលដោយអត្ថ វារៈទាំង ២ នេះ មិនមានការផ្សេងគ្នា ដូច បដិច្ចស ព្ទជាមួយ សហជាត និង បច្ចយ ជាមួយ និស្សយ សព្ទ ដូច្នោះ តែព្រះមានព្រះភាគ ត្រាស់ដើម្បីកំណត់អត្ថនៃគ្នានិងគ្នា ។ ពិតហើយ ក្នុង ពាក្យថា ហើយទឹមតែពួកសេះ ដែលប្រកប ( ដោយវ័យ សម្បុរ សន្ទុះ កម្លាំង ) វិញ ដូច្នេះជាដើម ។ វត្ថុដែលមិនបានប្រកបគ្នា លោកក៏ហៅថា សំសដ្ឋ បាន និងក្នុងពាក្យថា វីមំសាឯណា ប្រកបដោយកោសជ្ជៈ សម្ប- យុត្តដោយកោសជ្ជៈ ដូច្នេះជាដើម ។ សូម្បីវត្ថុដែលមិនលាយឡំគ្នា ក៏មក ជាសម្បយុត្តបាន ។ វារៈទាំង ២ នេះ ព្រះមានព្រះភាគ ត្រាស់ដើម្បីឲ្យធ្ងន់ ដល់ភាវៈដែលសម្បយុត្ត ដែលមានលក្ខណៈកើតព្រមគ្នាជាដើម ជាសំសដ្ឋវារៈ និងដើម្បីឲ្យធ្ងន់ដល់សំសដ្ឋធម៌ ដែលមានការកើតព្រមគ្នាជាដើម ជាលក្ខណៈ ជាសម្បយុត្តប្បច្ច័យដោយសម្បយុត្តវារៈ ។