បញ្ញាវារៈ អភិធម្មបិដក បញ្ញាវារៈ
បញ្ញាវារៈ កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយហេតុប្បច្ច័យ គឺ ពួកកុសលហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ កុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយហេតុប្បច្ច័យ គឺពួកកុសលហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ កុសលធម៌ ជាបច្ច័យ នៃកុសលធម៌ និងអព្យាកតធម៌ ដោយហេតុប្បច្ច័យ គឺពួកកុសលហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយហេតុប្បច្ច័យ គឺពួកអកុសលហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយហេតុប្បច្ច័យ គឺពួកអកុសលហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ជាបច្ច័យនៃអកុសលធម៌ និងអព្យាកតធម៌ ដោយហេតុប្បច្ច័យ គឺពួកអកុសល់ហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយ ហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាបច្ច័យនៃអព្យាកតធម៌ ដោយហេតុប្បច្ច័យ គឺពួកវិបាកាព្យាកតហេតុ ( ក្តី ) ពួកកិរិយាព្យាកតហេតុ ( ក្តី ) ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ និងពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកវិបាកាព្យាកតហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ និងពួកកដត្តារូប ដោយ ហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ។ កុសលធម៌ ជាបច្ច័យនៃកុសលធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ហើយពិចារណាកុសលនោះ ពិចារណាពួកកុសល ដែលខ្លួនធ្លាប់សន្សំហើយក្នុងកាលមុន ចេញចាកឈាន ហើយពិចារណាឈាន ពួកសេក្ខបុគ្គល ពិចារណាគោត្រភូញាណ ពិចារណា វោទានៈ ( សេចក្តីផូរផង់ ) ពួកសេក្ខបុគ្គល ចេញចាកមគ្គ ហើយពិចារណា មគ្គ ពួកសេក្ខប