អដ្ឋកថាបញ្ញាវារវិភង្គ

ក្បាលទី 76 · ទំព័រ 472

បញ្ញាវារវិភង្គ [ ៤៨៤-៤៨៦ ] ក្នុងវារៈ ៦ នេះ បណ្ឌិតគប្បីជ្រាបបកិណ្ណកៈដូចតទៅ បច្ច័យឯណានីមួយ មិនតាំងនៅដោយភាពជាអនុលោម តាំងនៅ ដោយភាពជាបច្ចនិកៈបុណ្ណោះក៏មាន បច្ច័យខ្លះ មិនតាំងនៅដោយភាពជា បច្ចនិកៈ តាំងនៅដោយភាពជាអនុលោមបុណ្ណោះក៏មាន បច្ច័យខ្លះ តាំងនៅ ដោយភាពជាអនុលោមផង ជាបច្ចនិកៈផង មិនពិតប្រាកដទាំង ២ ផ្នែក ។ បណ្តាបកិណ្ណកៈទាំងនោះ បញ្ញាទី ១ គប្បីជ្រាបដោយអំណាចបច្ឆាជាតប្បច្ច័យ បញ្ញាទី ២ គប្បីជ្រាបដោយអំណាចចតុក្កប្បដ្ឋាន បញ្ញាទី ៣ គប្បីជ្រាបដោយអំណាចបច្ច័យដ៏សេសដែលសមគ្នា ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងបញ្ញាវារៈដូចតទៅ បទថា កុសលោ ធម្មោ កុសលស្ស ធម្មស្ស ហេតុប្បច្ចយេន បច្ចយោ ដូច្នេះជាដើម ព្រះមានព្រះភាគ ត្រាស់ដើម្បីសម្តែងវិសជ្ជនាបុច្ឆា ដែលគប្បីលើកឡើងក្នុងកុសលត្តិកៈ ដោយអំណាចបច្ច័យដែលបាន មាន ពាក្យថា សិយា កុសលោ ធម្មោ កុសលស្ស ធម្មស្ស ហេតុប្បច្ចយេន បច្ចយោ ដូច្នេះជាដើម ជាធម្មតា កុសលធម៌នេះ កាលកើតឡើងឯង កើតឡើង ព្រោះបច្ច័យ ២២ ដ៏សេស វៀរបច្ឆាជាតប្បច្ច័យ និងវិបាកប្បច្ច័យ ។ កុសលធម៌ កាលជាបច្ច័យដល់កុសល ក៏ជាបច្ច័យដោយអំណាចបច្ច័យ ២០ ដ៏សេស វៀរបុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ វិបាកប្បច្ច័យ និងវិប្បយុត្តប្បច្ច័យ ព្រោះហេតុនោះ កុសលធម៌ ជាបច្ច័យដល់កុសលធម៌ ដោយ បច្ច័យឯណា ដើម្បីសម្តែងបច្ច័យទាំងនោះតាមលំដាប់ ទើបព្រះមានព្រះភាគ ផ្តើមពាក្យថា ហេតុប្បច្ចយេន ជាដើម ។ គប្បីជ្រាបអធិប្បាយ ក្នុងពាក្យ នោះដូចតទៅ ទេសនាឯណា ដែលព្រះមានព្រះភាគមិនត្រាស់ថា ហេតុសម្បយុត្តកានំ ធម្មានំ ហេតុជាបច្ច័យដល់ធម៌ទាំងឡាយ ដែលសម្បយុត្ត ដូចក្នុងបច្ចយវិភង្គវារៈឡើយ តែទ្រង់ត្រាស់ថា