អដ្ឋកថាបញ្ញាវារឃដនាអនុលោមគណនា
បញ្ញាវារឃដនាអនុលោមគណនា [ ១-៣ ] ឥឡូវនេះ ដើម្បីសម្តែងវិសជ្ជនាតាមដែលបានក្នុងបញ្ញាវារៈ នេះដោយអំណាចការរាប់ ទើបព្រះមានព្រះភាគទ្រង់ត្រាស់បទថា ហេតុយា សត្ត ជាដើម ។ បណ្តាបទទាំងនោះ បទថា សត្ត គឺមានវិសជ្ជនា ៧ វារៈ យ៉ាងនេះ គឺវិសជ្ជនា ៣ វារៈ បានដល់ កុសល និងកុសល អព្យាកតៈ និងកុសល កុសលាព្យាកតៈ និងកុសល ។ អកុសល មាន ៣ វារៈ ដូចគ្នា នឹងកុសល អព្យាកតៈ និងអព្យាកតៈ មាន ១ វារៈបុណ្ណោះ ។ បទថា អារម្មណេ នវ គឺក្នុងអារម្មណប្បច្ច័យ មានវិសជ្ជនា ៩ វារៈ តែ ១ វារៈ មានបទដើម ១ បទ បទចុង ១ បទ ។ បទថា អធិបតិយា ទស គឺក្នុងអធិបតី មានវិសជ្ជនា ១០ វារៈ យ៉ាងនេះ គឺវិសជ្ជនា ៤ វារៈ ដែលមានកុសលជាមូល គឺកុសលជាបច្ច័យដល់កុសល ដោយសហជាតប្បច្ច័យ និងអារម្មណប្បច្ច័យ ជាបច្ច័យដល់កុសល ដោយអារម្មណប្បច្ច័យ បុណ្ណោះ ជាបច្ច័យដល់អព្យាកតៈ ដោយជាសហជាតប្បច្ច័យ និងដោយ អារម្មណប្បច្ច័យ ជាបច្ច័យដល់កុសលាព្យាកតៈ ដោយសហជាតប្បច្ច័យ បុណ្ណោះ ។ វិសជ្ជនា ៣ ដែលមានអកុសលជាមូល គឺអកុសលជាបច្ច័យ ដល់អកុសល ដោយសហជាតប្បច្ច័យ និងអារម្មណប្បច្ច័យ ជាបច្ច័យដល់ អព្យាកតៈដោយសហជាតប្បច្ច័យបុណ្ណោះ ជាបច្ច័យដល់អកុសលាព្យាកតៈ ដោយសហជាតប្បច្ច័យបុណ្ណោះ ។ វិសជ្ជនា ៣ ដែលមានអព្យាកតៈជា មូល គឺអព្យាកតៈជាបច្ច័យដល់អព្យាកតៈ ដោយសហជាតប្បច្ច័យ និង អារម្មណប្បច្ច័យ ជាបច្ច័យដល់កុសលដោយអារម្មណប្បច្ច័យបុណ្ណោះ ជាបច្ច័យ ដល់អកុសល ដោយអារម្មណប្បច្ច័យដូចគ្នា ក្នុងអធិបតិប្បច្ច័យនេះ រមែង បានអារម្មណាធិបតិ ៧ វារៈ និងសហជាតាធិបតិ ៧ វារៈ ដូចគ្នា ។ បទថា អនន្តរេ សត្ត បានដល់ ក្នុងអនន្តរប្បច្ច័យ មានវិសជ្ជនា ៧ វារៈយ៉ាងនេះ គឺវិសជ្ជនា ២