អដ្ឋកថាបច្ចនីយុទ្ធារៈ
បច្ចនីយុទ្ធារៈ [ ៥០-៥៤ ] ឥឡូវនេះ ជាបច្ចនីយន័យ គប្បីជ្រាបវិនិច្ឆ័យក្នុងបច្ចនីយន័យនោះដូចតទៅ បញ្ញាទាំងឡាយដែលបានដោយន័យជាដើមថា អកុសលធម៌ អាស្រ័យ អកុសលធម៌ កើតឡើងព្រោះនហេតុប្បច្ច័យ ក្នុងបដិច្ចវារៈជាដើម ពង្រីក ចេញទៅដោយសង្ខេប ដោយអំណាចបច្ច័យទាំងឡាយ ដែលបានយ៉ាងណា ដើម្បីសម្តែងបច្ចនីយៈដោយសង្ខេប ដោយលក្ខណៈដូចគ្នា ដោយមិនពិស្តារ ទើបព្រះធម្មសង្គាហកាចារ្យទាំងឡាយ ពង្រីកបច្ច័យនៃកុសលជាដើម ដោយ អនុលោមដោយន័យជាដើមថា កុសលោ ធម្មោ កុសល្ស ធម្មស្ស អារម្មណប្បច្ចយេន បច្ចយោ ។ បច្ច័យទាំងនោះឯង ព្រះមានព្រះភាគ ទ្រង់ សម្តែងហើយដោយអំណាចនៃបច្ច័យជាពួកៗ មិនបានសម្តែងដោយអំណាច បច្ច័យនីមួយៗ បណ្ឌិតគប្បីចែកបច្ច័យ ដែលព្រះមានព្រះភាគ ទ្រង់សម្តែង ជាពួក ហើយគប្បីជ្រាបក្នុងទីនោះ ។ ពិតហើយ បច្ច័យទាំង ២៤ រមែងសង្គ្រោះចូលក្នុងបច្ច័យ ៨ ។ ក្នុង បច្ច័យ ៨ ពួកណា គឺក្នុងអារម្មណប្បច្ច័យ សហជាតប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ កម្មប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ។ សេចក្តីនេះដូចម្តេច ពិតហើយ បណ្តាបច្ច័យ ១៦ ដ៏សេស វៀរបច្ច័យ ៨ បច្ច័យ ៦ គឺហេតុប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ វិបាកប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ កើតព្រមគ្នាដោយចំណែក មួយ រមែងសង្គ្រោះចូលក្នុងសហជាតប្បច្ច័យ ព្រោះជាបច្ច័យដល់ធម៌ដែល កើតព្រមគ្នានោះឯង ។ ចំណែកបច្ច័យ ៥ គឺអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ អាសេវនប្បច្ច័យ នត្ថិប្បច្ច័យ និងវិគតប្បច្ច័យ កើតឡើងហើយ រលត់ទៅ រមែងសង្គ្រោះចូលក្នុង ឧបនិស្សយប្បច្ច័យ ដោយលក្ខណៈនៃអនន្តរូបនិស្សយប្បច្ច័យ ព្រោះជាបច្ច័យ ដល់ធម៌ដែ