អដ្ឋកថាបច្ចនីយគណនា
នោះ ក្នុងអធិការនេះ ដោយប្រការដូច្នេះ ។ ខ្ញុំនឹងធ្វើឲ្យជាក់ច្បាស់នូវការ ថយចុះ និងការមិនថយចុះនៃបញ្ញាទាំងនោះ ក្នុងបច្ច័យនោះៗ ខាងមុខនោះ ឯង ។ អដ្ឋកថាបច្ចយុទ្ធារៈ ចប់ ៥ បច្ចនីយគណនា [ ៥៥-៧០ ] វារៈទាំង ១៥ នោះ គឺ កុសលោ ធម្មោ កុសលស្ស ធម្មស្ស ជាដើម ព្រះមានព្រះភាគ ទ្រង់សម្តែងហើយ ដោយអំណាច អនុលោម ព្រោះក្នុងបច្ចនីយៈ វារៈទាំងនេះឯង មិនមានច្រើនជាងនេះ មាន តែតិចជាងនេះ ហេតុនោះ ឥឡូវនេះ ដើម្បីសម្តែងវារៈដែលមិនមាន ក្នុង បច្ចនីយៈនៃវារៈណាមួយ តាំងអំពីដើម ដោយអំណាចនៃចំនួន ទើបព្រះមាន ព្រះភាគ ទ្រង់ផ្តើមពាក្យថា នហេតុយា បន្នរស ជាដើម ។ បណ្តាបទទាំងនោះ បទថា នហេតុយា គឺវារៈ ១៥ ដែលបានដោយ អំណាចនៃបច្ច័យទាំងឡាយ តាមដែលបានសម្តែងទាំងអស់ ។ ក្នុងនអារម្មណៈ ហេតុប្បច្ច័យ រមែងបន្ថែមចូលក្នុងសហជាតប្បច្ច័យ ។ ក្នុងវារៈ នោះៗ អារម្មណប្បច្ច័យសុទ្ធៗ រមែងដាច់ទៅ ។ វារៈទាំងនោះ រមែងបាន វិសជ្ជនា ដោយអំណាចនៃបច្ច័យដ៏សេស ។ ក្នុងបច្ច័យដ៏សេសក៏ដូចគ្នានឹង នអារម្មណប្បច្ច័យ ។ ហេតុប្បច្ច័យ រមែងចូលគ្នាបានក្នុងសហជាតប្បច្ច័យ ។ បច្ច័យទាំងឡាយ ដែលតាំងនៅដោយបច្ចនីយៈ យ៉ាងនេះ គឺ នឧបនិស្សយេ នអនន្តរេ បច្ច័យនោះៗ រមែងដាច់ទៅក្នុងវារៈនោះៗ ។ វារៈទាំងនោះ រមែង បានទទួលវិសជ្ជនាដោយអំណាចបច្ច័យដ៏សេស ។ ចំណែកក្នុងនសហជាតប្បច្ច័យ ទាំង ៤ វារៈនោះ រមែងដាច់ទៅ គឺកុសលធម៌ ជាបច្ច័យដល់ កុសល និងអព្យាកតៈ អកុសលធម៌ ជាបច្ច័យដល់អកុសល និងអព្យាកតៈ កុសល និងអព្យាកតធម៌ ជាបច្ច័យដល់កុសលអកុសល និងអព្យាកតធម៌ ជាបច្ច័យ ដល់អកុសល ។