អដ្ឋកថាអនុលោមប្បច្ចនីយៈ

ក្បាលទី 77 · ទំព័រ 328

អនុលោមប្បច្ចនីយៈ [ ១២៨-៣៨៣ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងអនុលោមប្បច្ចនីយៈដូចតទៅ បច្ច័យណាមួយ បណ្តាបច្ច័យដែលមានការរាប់ហើយ ក្នុងអនុលោម យ៉ាងនេះ គឺ ហេតុយា សត្ត អារម្មណេ នវ និងក្នុងបច្ចនីយៈយ៉ាងនេះ គឺ នហេតុយា បន្នរស នារម្មណេ បន្នរស តាំងនៅហើយដោយអនុលោម អ្នកសិក្សាគប្បីជ្រាបការរាប់ ដោយអំណាចនៃវារៈដែលដូចគ្នា បណ្តាវារៈ ដែលបានហើយ ក្នុងបច្ចនីយៈនៃបច្ច័យដែលតាំងនៅហើយ ដោយភាពជា បច្ចនីយៈ ជាមួយនឹងវារៈដែលបានហើយ ក្នុងអនុលោមនៃបច្ច័យនោះៗ ។ ពិតហើយ ក្នុងអនុលោមន័យ វារៈ ៧ បានហើយក្នុងបទថា ហេតុយា សត្ត ។ ក្នុងបច្ចនីយៈ វារៈ ១៥ ក្នុងនអារម្មណប្បច្ច័យ បានហើយក្នុងបទថា នារម្មណេ បន្នរស ។ បណ្តាវារៈ ១៥ ដែលលោកពោលក្នុង នអារម្មណប្បច្ច័យ វារៈទាំង ៧ នេះ គឺកុសលជាបច្ច័យដល់កុសល ១ កុសលជាបច្ច័យដល់អព្យាកតៈ ១ កុសលជាបច្ច័យដល់កុសល និងអព្យាកតៈ ១ អកុសលជាបច្ច័យដល់អកុសល ១ អកុសលជាបច្ច័យដល់អព្យាកតៈ ១ អកុសលជាបច្ច័យដល់កុសល និងអព្យាកតៈ ១ អព្យាកតៈជាបច្ច័យដល់ អព្យាកតៈ ១ ដូចគ្នានឹងវារៈ ៧ ដែលលោកពោលក្នុងហេតុប្បច្ច័យ ។ បទថា ហេតុប្បច្ចយា នអារម្មណេ សត្ត លោកពោលសំដៅយកវារៈ ទាំង ៧ នោះ ។ ក្នុងបទថា នអធិបតិយា សត្ត ជាដើម ក៏ន័យនេះដូចគ្នា ។ ចំណែកក្នុងនសហជាតប្បច្ច័យ រមែងមិនបានវារៈសូម្បីត្រឹមតែមួយ ព្រោះហេតុប្បច្ច័យ ដែលមិនកើតព្រមគ្នា មិនមាន ព្រោះហេតុនោះ ទើប លោកមិនចងយោជនា ដោយនសហជាតប្បច្ច័យនោះ ។ វារៈ ៣ មានកុសលជាដើម រមែងបានរូបាព្យាកតៈ ក្នុងនអញ្ញមញ្ញប្បច្ច័យ ។ បទថា តីណិ លោកពោលសំដៅយកវារៈ ៣ នោះ ។ ក្នុងនសម្បយុត្តប្បច្ច័យ ក៏ដូចគ្នា ចំណែកក្នុងនវិប្បយុត្តប្បច្ច័យ អ្នកសិក្សា គប្