អភិធម្មបិដក នអនន្តរមូលកៈ

ក្បាលទី 77 · ទំព័រ 339

ក្នុងនិស្សយប្បច្ច័យ មានវារៈ ៣ ព្រោះនអារម្មណប្បច្ច័យ នហេតុប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នសហជាតប្បច្ច័យ និងនអញ្ញមញ្ញប្បច្ច័យ … ក្នុងឧបនិស្សយប្បច្ច័យ មាន វារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងកម្មប្បច្ច័យ មានវារៈ ២ ក្នុងអាហារប្បច្ច័យ មានវារៈ ១ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ នអធិបតិមូលកៈ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ព្រោះនអធិបតិប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ។ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ ដូច នហេតុមូលកៈដែរ ។ នអនន្តរមូលកៈ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ព្រោះនអនន្តរប្បច្ច័យ និង នសមនន្តរប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មាន