អដ្ឋកថាបច្ចនីយានុលោម

ក្បាលទី 77 · ទំព័រ 363

បច្ចនីយានុលោម [ ៣៨៤-៣៩៧ ] វារៈទាំងឡាយណា ដូចគ្នានឹងវារៈដែលបានដោយ អនុលោមនៃបច្ច័យដែលតាំងនៅដោយអនុលោម បណ្តាវារៈទាំងឡាយដែល បានដោយជាបច្ចនីយៈនៃបច្ច័យ ដែលតាំងនៅដោយជាបច្ចនីយៈ បណ្តា បច្ច័យទាំងឡាយដែលមានការរាប់ដែលបានហើយក្នុងអនុលោមយ៉ាងនេះ គឺ ហេតុយា សត្ត អារម្មណេ នវ និងក្នុងបច្ចនីយៈយ៉ាងនេះ គឺ នហេតុយា បន្នរស នារម្មណេ បន្នរស អ្នកសិក្សាគប្បីជ្រាបវិធីរាប់ ដោយអំណាច នៃវារៈទាំងនោះ ក្នុងបច្ចនីយានុលោមនេះ ។ ពិតហើយ ក្នុងនហេតុប្បច្ច័យ ក្នុងបច្ចនីយន័យ បានវារៈ ១៥ ដូចព្រះ បាលីថា នហេតុយា បន្នរស ។ ក្នុងអារម្មណប្បច្ច័យ ក្នុងអនុលោមន័យ បានវារៈ ៩ ដូចព្រះបាលីថា អារម្មណេ នវ ។ វារៈ ៩ ណា បណ្តាវារៈ ១៥ ដែលលោកបានពោលក្នុងនហេតុប្បច្ច័យ ដូចគ្នានឹងវារៈ ៩ ដែល លោកពោលក្នុងអារម្មណប្បច្ច័យ ។ អ្នកសិក្សា គប្បីជ្រាបការរាប់ដោយ អំណាចនៃវារៈទាំងនោះ ។ បណ្តាវារៈទាំងនោះ វារៈ ៩ ណា លោកពោល ហើយ ក្នុងអារម្មណប្បច្ច័យ វារៈទាំងនោះ ដូចគ្នានឹងវារៈទាំង ៩ នេះ គឺកុសលជាបច្ច័យដល់កុសល ដល់អកុសល ដល់អព្យាកតៈ អកុសល ជាបច្ច័យដល់អកុសល ដល់កុសល ដល់អព្យាកតៈ អព្យាកតៈជាបច្ច័យ ដល់អព្យាកតៈ ដល់កុសល ដល់អកុសល បណ្តាវារៈ ១៥ ដែលលោក ពោលក្នុងនហេតុប្បច្ច័យ ។ បទថា នហេតុយា អារម្មណេ នវ លោកពោលសំដៅដល់វារៈទាំង ៩ នោះ ។ ក្នុងបទថា អធិបតិយា ទស ជាដើម ក៏ន័យនេះដូចគ្នា ។ ពិត ហើយ វារៈទាំងឡាយណា ដែលលោកបានពោលក្នុងអនុលោមគណនានៃ អារម្មណប្បច្ច័យជាដើម វារៈទាំងអស់នោះ គប្បីជ្រាបថា រមែងប្រើបានក្នុង ការប្រៀបធៀបជាមួយនហេតុប្បច្ច័យ ។