វេទនាតិ្តកៈ អភិធម្មបិដក បដិច្ចវារៈ
វេទនាត្តិកៈ បដិច្ចវារៈ ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ដែលប្រកបដោយ សុខវេទនា រមែងកើតឡើងព្រោះនហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យ ខន្ធ ១ ដែលប្រកបដោយសុខវេទនា ខន្ធ ១ អាស្រ័យខន្ធ ២ ខន្ធ ២ អាស្រ័យខន្ធ ១ ដែលប្រកបដោយសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ ១ អាស្រ័យខន្ធ ២ ។ ធម៌ដែលប្រកបដោយទុក្ខវេទនា អាស្រ័យធម៌ដែលប្រកបដោយ ទុក្ខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យ ខន្ធ ១ ដែលប្រកបដោយទុក្ខវេទនា ខន្ធ ១ អាស្រ័យខន្ធ ២ ។ ធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យធម៌ដែល ប្រកបដោយអទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ អាស្រ័យខន្ធ ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ខន្ធ ១ អាស្រ័យ ខន្ធ ២ ខន្ធ ២ អាស្រ័យខន្ធ ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ក្នុង ខណៈនៃបដិសន្ធិ ខន្ធ ១ អាស្រ័យខន្ធ ២ ។ ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ដែលប្រកប ។ ម្យ៉ាងទៀត ក្នុងទីនេះ ជា អនុលោមន័យ មិនគួរជានហេតុប្បច្ច័យទេ ។ ដោយសុខវេទនា រមែងកើតឡើង ព្រោះអារម្មណប្បច្ច័យ … ព្រោះអធិបតិប្បច្ច័យ ។ ក្នុងអធិបតិប្បច្ច័យមិនមានបដិសន្ធិទេ ។ … ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ គឺខន្ធ ២ អាស្រ័យខន្ធ ១ ដែល ប្រកបដោយសុខវេទនា ខន្ធ ១ អាស្រ័យខន្ធ ២ ( ពួកខន្ធអាស្រ័យ ) វត្ថុ ( រមែងកើតឡើង ) ព្រោះបុរេជាតប្បច្ច័យ ។