អភិធម្មបិដក បញ្ញាវារៈ
សុខវេទនា ។ ធម៌ ដែលប្រកបនឹងធម៌ ដែលប្រកបដោយសុខវេទនា និង ប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ២ ប្រកបនឹងខន្ធ ១ ដែលប្រកបដោយសុខវេទនា ខន្ធ ១ ប្រកបនឹងខន្ធ ២ ។ សម្បយុត្តវារៈ ចប់ បញ្ញាវារៈ ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែល ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ គឺហេតុ ដែលប្រកបដោយ សុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុដែល ប្រកបដោយសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃ បដិសន្ធិ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃធម៌ ដែល ប្រកបដោយទុក្ខវេទនា ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា ដោយហេតុប្បច្ច័យ គឺហេតុដែលប្រកបដោយ អទុក្ខមសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ហេតុ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ ។ ធម៌ ដែលប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ដែល ប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ដោយចិត្តដែលប្រកបដោយសុខវេទនា ហើយ ពិចារណា ដោយចិត្តដែលប្រកបដោយសុខវេទនា ចេញអំពីឈាន ដែល ប្រកបដោយសុខវេទនា ចេញអំពីមគ្គ ចេញអំពីផល ហើយពិចារណា ដោយចិត្តដែលប្រកបដោយសុខវេទនា ។