អដ្ឋកថាវេទនាត្តិកៈ

ក្បាលទី 77 · ទំព័រ 438

វេទនាត្តិកៈ [ ៤៥៣-៦១៣ ] ធម៌ទាំងនេះ គឺវេទនា ៣ រូប ១ និព្វាន ១ រមែង មិនបានក្នុងវេទនាត្តិកៈ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ឯកំ ខន្ធំ បដិច្ច ទ្វេ ខន្ធា ជាដើម ។ បទថា បដិសន្ធិក្ខណេ សុខាយ វេទនាយ ត្រាស់ដោយអំណាចសហេតុកប្បដិសន្ធិ ចំណែកទុក្ខវេទនារមែង មិនបានក្នុងបដិសន្ធិកាល ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ទ្រង់មិន ប្រារព្ធដល់បដិសន្ធិ ក្នុងវារៈទី ២ ។ បទថា បដិសន្ធិក្ខណេ ក្នុងវារៈទី ៣ ត្រាស់ដោយអំណាចសហេតុកប្បដិសន្ធិ ។ ពាក្យដ៏សេសក្នុងអធិការនេះ ក្នុង បច្ច័យដទៃអំពីនេះ រមែងប្រព្រឹត្តទៅ តាមព្រះបាលីនោះឯង ក្នុងទីទាំងពួង ត្រាស់វារៈ ៣ វារៈ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ហេតុយា តីណិ ។ បេ ។ អវិគតេ តីណិ ។ ក្នុងការប្រៀបធៀបបច្ច័យ ទ្រង់ត្រាស់ថា វិបកេ ទ្វេ ក្នុងហេតុមូលកន័យ ព្រោះទុក្ខវេទនាចំណែកវិបាក ដែលជាសហេតុកៈ មិនមាន ។ ក្នុង ការប្រៀបធៀបជាមួយអធិបតិប្បច្ច័យជាដើម ក្នុងវិបាកប្បច្ច័យ មានវិសជ្ជនា ២ វារៈបុណ្ណោះ ។ ព្រោះហេតុអ្វី ព្រោះអធិបតី ឈាន និងមគ្គប្បច្ច័យមិន មានដោយភាពជាវិបាកទុក្ខវេទនា ។ ក្នុងការប្រៀបធៀប ជាមួយបច្ច័យទាំងឡាយ ណា ក្នុងវិបាកប្បច្ច័យ រមែងបានវារៈ ២ ក្នុងការប្រៀបធៀបជាមួយ វិបាកប្បច្ច័យ ក្នុងបច្ច័យទាំងនោះ ក៏បានវារៈ ២ ដូចគ្នា ។ ក្នុងបច្ចនីយៈ ក្នុងនបុរេជាតប្បច្ច័យ វារៈ ២ មកហើយ ព្រោះមិនមាន ទុក្ខវេទនា ក្នុងអរូបភព និងក្នុងបដិសន្ធិកាល ។ ក្នុងវិប្បយុត្តប្បច្ច័យ ក៏មាន វារៈ ២ ដូចគ្នា ព្រោះមិនមានទុក្ខវេទនា ក្នុងអរូបភព ។ បច្ច័យទាំងឡាយ មានសហជាតប្បច្ច័យជាដើម ដែលគ្របដណ្តប់ដល់អរូបធម៌ទាំងអស់ រមែង ដាច់ទៅ ក្នុងប