វិបកត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 77 · ទំព័រ 448

វិបកត្តិកៈ បដិច្ចវារៈ វិបាកធម៌អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យវិបាកក្ខន្ធ ១ ។ បេ ។ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ អាស្រ័យវិបាកក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ។ បេ ។ ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យវិបាកក្ខន្ធទាំងឡាយ កដត្តារូប អាស្រ័យវិបាកក្ខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ។ វិបាកក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យវិបាកក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី កដត្តារូបក្តី អាស្រ័យខន្ធ ២ ។ ធម៌ មានវិបាកជាប្រក្រតី អាស្រ័យធម៌ មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យខន្ធ ១ ដែលជាធម៌ មានវិបាកជាប្រក្រតី ខន្ធ ២ អាស្រ័យខន្ធ ២ ។ ធម៌មិនមែនជាវិបាក មិន មែនមានវិបាកជាប្រក្រតី អាស្រ័យធម៌ មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលជាធម៌ មានវិបាកជាប្រក្រតី ។ ធម៌មានវិបាកជាប្រក្រតី ធម៌មិនមែនជាវិបាក មិន មែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ១ ដែល ជាធម៌មានវិបាកជាប្រក្រតី ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។