អភិធម្មបិដក បច្ចយវារៈ
វិបាកធម៌ កើតជាមួយនឹងវិបាកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ កើតជាមួយនឹងវិបាកក្ខន្ធ ១ ខន្ធ ១ កើតជាមួយនឹង ខន្ធ ៣ ខន្ធ ២ កើតជាមួយនឹងខន្ធ ២ ។ សេចក្ដីបំប្រួញ ។ ក្នុង ហេតុប្បច្ច័យ មានវារៈ ១៣ ។ បេ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១០ ។ បេ ។ ក្នុងនោវិគតប្បច្ច័យមានវារៈ ៥ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៥ ព្រោះនហេតុប្បច្ច័យ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ សហជាតវារៈ ចប់ បច្ចយវារៈ វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ ១ ខន្ធ ១ ពឹងផ្អែកនឹងខន្ធ ៣ ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ក្នុងខណៈនៃបដិសន្ធិ ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងឡាយ កដត្តារូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ។ វិបាកធម៌ក្តី ធម៌មិន មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹង វិបាកក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ ២ ក្នុងខណៈនៃ បដិសន្ធិ ។ ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ពឹងផ្អែកនឹងខន្ធ ១ ដែលជាធម៌ មានវិបាកជាប្រក្រតី ខន្ធ ២ ពឹងផ្អែកនឹងខន្ធ ២ ។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជា