អភិធម្មបិដក និស្សយវារៈ

ក្បាលទី 77 · ទំព័រ 489

នោវិគតប្បច្ច័យ មានវារៈ ៥ ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវ អនុលោមបច្ចនីយៈ ក្នុងកុសលត្តិកៈដែរ ។ អនុលោមបច្ចនីយៈ ចប់ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៧ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៧ ។ បេ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ១២ ។ ក្នុងសហជាតប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ ព្រោះនអារម្មណប្បច្ច័យ … ក្នុងអញ្ញមញ្ញប្បច្ច័យ មាន វារៈ ២ ។ សេចក្ដីបំប្រួញ ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ បណ្ឌិតគប្បីរាប់ ដូចជាការរាប់នូវបច្ចនីយានុលោម ក្នុងកុសលត្តិកៈដែរ ។ បច្ចនីយានុលោម ចប់ បច្ចយវារៈ ចប់ និស្សយវារៈ វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យវិបាកក្ខន្ធ ១ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១៧ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១២ … ក្នុងនោវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងនអារម្មប្បច្ច័យ មានវារៈ ៥ ព្រោះហេតុប្បច្ច័យ … ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ។