អភិធម្មបិដក បញ្ញាវារៈ
វិបាកធម៌ ប្រកបដោយវិបាកធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ប្រកបដោយវិបាកក្ខន្ធ ១ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះនហេតុប្បច្ច័យ ។ សម្បយុត្តវារៈ ចប់ បញ្ញាវារៈ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ ដោយហេតុប្បច្ច័យ គឺ ពួកវិបាកជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ពួកវិបាក ជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយ ហេតុប្បច្ច័យ ។ វិបាកធម៌ ជាបច្ច័យនៃនេវវិបាកនវិបាកធម្មធម៌ ( ធម៌មិន មែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ) ដោយហេតុប្បច្ច័យ គឺពួកវិបាក ជាហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ពួកវិបាកជា ហេតុ ជាបច្ច័យនៃពួកកដត្តារូប ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ ។ វិបាកធម៌ ជាបច្ច័យនៃវិបាកធម៌ផង នៃនេវវិបាកនវិបាកធម្មធម៌ផង ដោយ ហេតុប្បច្ច័យ គឺពួកវិបាកជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្ត សមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ពួកវិបាកជាហេតុ ជាបច្ច័យនៃ ពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយ ហេតុប្បច្ច័យ ។ វិបាកធម្មធម៌ ( ធម៌មានវិបាកជាប្រក្រតី ) ជាបច្ច័យនៃ វិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយ ជាហេតុ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ។ វិបាកធម្មធម៌ ជាបច្ច័យ នៃនេវវិបាកនវិបាកធម្មធម៌ ដោយហេតុប្បច្ច័យ គឺវិបាកធម្មធម៌ទាំងឡាយជា ហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ ។