អដ្ឋកថាវិបាកត្តិកៈ
វិបកត្តិកៈ [ ១-៧២ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវិបាកត្តិកៈដូចតទៅ វារៈ ១៣ ពួកណា ដែលព្រះមានព្រះភាគ ត្រាស់ក្នុងហេតុប្បច្ច័យថា វិបកំ ធម្មំ បដិច្ច វិបកោ ធម្មោ ឧប្បជ្ជតិ ហេតុប្បច្ចយា ដើម្បីសង្ខេបសម្តែងវារៈទាំងនោះ ដោយការរាប់ ទើបព្រះមានព្រះភាគត្រាស់ថា ហេតុយា តេរស ក្នុងបទថា អារម្មណេ បញ្ច ជាដើម ក៏ន័យនេះដូចគ្នា ។ ក្នុងអធិការនេះ មានការកំណត់ វិធីរាប់ ៦ យ៉ាង គឺ ១៣-៥-៩-៧-៣-២ ដោយប្រការដូច្នេះ ។ ក្នុង ការរួមបច្ច័យ ដោយអំណាចនៃវិធីរាប់ទាំងនោះ អ្នកសិក្សាគប្បីជ្រាបវិធី គណនា ដោយន័យដែលខ្ញុំពោលហើយខាងដើម ។ ពិតហើយ ក្នុងបច្ចនីយន័យ ព្រះមានព្រះភាគ ដើម្បីសង្ខេបសម្តែងវារៈ ១០ ដែលត្រាស់ក្នុងនហេតុប្បច្ច័យថា វិបកំ ធម្មំ បដិច្ច វិបកោ ធម្មោ ឧប្បជ្ជតិ នហេតុប្បច្ចយា ដោយការគណនា ទើបត្រាស់ថា នហេតុយា ទស ក្នុងបទថា ន អារម្មណេ បញ្ច ជាដើម ក៏ន័យនេះដូចគ្នា ។ ក្នុង អធិការនេះ មានការកំណត់វិធីរាប់ ៨ យ៉ាង គឺ ១០-៥-១៣-១២-២-១-៩-៣ ដោយប្រការដូច្នេះ ក្នុងការរួមបច្ច័យ ដោយអំណាចការកំណត់វិធីរាប់ទាំងនោះ អ្នកសិក្សាគប្បីជ្រាបការគណនា ដោយពិស្តារតាមន័យដែលខ្ញុំពោល ហើយខាងដើម ចំណែកបាលី ព្រះមានព្រះភាគទ្រង់សង្ខេប អ្នកសិក្សា គប្បីប្រៀបធៀប ដោយអំណាចការកំណត់រាប់បច្ច័យ ដែលបានទាំងនេះឯង ហើយជ្រាបអនុលោមប្បច្ចនីយន័យនិងបច្ចនីយានុលោមន័យចុះ ។ [ ៧៣-១១៦ ] សហជាតវារៈ មានគតិដូចគ្នានឹងបដិច្ចវារៈនេះ ។ បច្ចយវារៈ និស្សយវារៈ សំសដ្ឋវារៈ និងសម្បយុត្តវារៈ កំណត់បានតាម បាលីនោះឯង ។ [ ១១៧-១៨០ ] គប្បីជ្រាបវិនិច្ឆ័យ ក្នុងបញ្ញាវារៈដូចតទៅ បទថា កុសលាកុសលេ និរុទ្ធេ សេចក្តីថា កាលកុសលដែលប្រព្រឹ