ឧបទិន្ថត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 77 · ទំព័រ 530

ឧបទិន្នត្តិកៈ បដិច្ចវារៈ ឧបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ) អាស្រ័យ ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ អាស្រ័យ ឧបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ២ អាស្រ័យខន្ធ ២ ខន្ធ ៣ ក្តី កដត្តារូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ ២ ក្តី កដត្តារូប ក្តី អាស្រ័យខន្ធ ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយអាស្រ័យវត្ថុ មហាភូត ៣ អាស្រ័យមហាភូត ១ ដែលជាឧបាទិន្នុបាទានិយៈ មហាភូត ២ អាស្រ័យមហាភូត ២ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ។ អនុបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហា ជាដើមមិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ) អាស្រ័យ ឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ។ ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អាស្រ័យឧបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យឧបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ ២ ។ អនុបាទិន្នុបាទានិយធម៌ អាស្រ័យអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើងព្រោះហេតុប្បច្ច័យ គឺខន្ធ ៣ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ អនុបាទិន្នុបាទានិយក្ខន្ធ ១ ខន្ធ ២ ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យ ខន្ធ ២ មហាភូត ៣ អាស្រ័យមហាភូត ១ ដែលជាអនុបាទិន្នុបាទានិយៈ ចិត្តសមុដ្ឋានរូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ។